អេសាយ 19:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។ ព្រះគម្ពីរខ្មែរសាកល សសរទ្រូងរបស់អេហ្ស៊ីបនឹងត្រូវបានជាន់កម្ទេច អស់ទាំងឈ្នួលនឹងព្រួយចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស នឹងបាត់បង់ទឹកចិត្ត ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។ អាល់គីតាប អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស នឹងបាត់បង់ទឹកចិត្ត ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរយកដំបងរបស់បង ហើយលើកដៃទៅលើទឹកទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ គឺទៅលើទន្លេ ព្រែក បឹង និងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម ហើយឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីព្ទ សូម្បីតែនៅក្នុងធុងឈើ និងនៅក្នុងពាងថ្មក៏មានឈាមដែរ"»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា "ចូរបងលើកដំបងរបស់បងទៅលើទន្លេ ព្រែក និងត្រពាំង ដើម្បីឲ្យកង្កែបឡើងមកលើស្រុកអេស៊ីព្ទ"»។
ដ្បិតស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទដែលអ្នករាល់គ្នាទើបនឹងចេញមក ជាស្រុកដែលអ្នកបានសាបព្រោះ ហើយបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅសួនបន្លែនោះឡើយ។