វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើង ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង
អេសាយ 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ព្រះគម្ពីរខ្មែរសាកល តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង អាល់គីតាប មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកំរើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ! |
វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើង ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង
អ្នករាល់គ្នាយល់ខុសស្រឡះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ «គេមិនបានបង្កើតយើងទេ» ឬរបស់ដែលគេសូនធ្វើ នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ «គេឥតមានតម្រិះយោបល់អ្វីឡើយ» ដូច្នេះ។
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើទាស់នឹងអ្នកណា ដែលអ្នកបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
នៅគ្រានោះ ព្រះអម្ចាស់នឹងកោរសក់ក្បាល និងរោមជើងផង ដោយកាំបិតដែលបានជួលពីទីនៅត្រើយខាងនាយទន្លេ គឺដោយស្តេចនៃស្រុកអាសស៊ើរ ហើយកាំបិតនោះនឹងរំលាងទាំងពុកចង្កាផង។
នៅគ្រានោះ តើអ្នកនៅតែពោល នៅមុខអ្នកដែលសម្លាប់អ្នកថា យើងជាព្រះទៀតឬ? ប៉ុន្តែ នៅក្នុងកណ្ដាប់ដៃអ្នកដែលសម្លាប់អ្នក នោះអ្នកជាមនុស្ស មិនមែនជាព្រះឡើយ។