ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។
អេសាយ 1:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលូកដៃទៅលើអ្នកទៀត ហើយនឹងសម្អាតមន្ទិលសៅហ្មង របស់អ្នកចេញឲ្យស្អាត ព្រមទាំងដេញកម្ចាត់គ្រឿងលាយក្នុងចិត្តអ្នកផង។ ព្រះគម្ពីរខ្មែរសាកល យើងនឹងបង្វែរដៃរបស់យើងទៅទាស់នឹងអ្នក ហើយបន្សុទ្ធបំបាត់អាចម៍លោហៈរបស់អ្នកដូចបន្សុទ្ធបំបាត់ដោយទឹកក្បុង ព្រមទាំងយកអស់ទាំងលោហៈមិនសុទ្ធរបស់អ្នកចេញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ យើងនឹងវាយប្រដៅអ្នក យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង ចេញពីអ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងលូកដៃទៅលើឯងទៀត ហើយនឹងសំអាតមន្ទិលសៅហ្មងរបស់ឯងចេញឲ្យស្អាត ព្រមទាំងដេញកំចាត់គ្រឿងលាយក្នុងចិត្តឯងផង អាល់គីតាប យេរូសាឡឹមអើយ យើងនឹងវាយប្រដៅអ្នក យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង ចេញពីអ្នកដែរ។ |
ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។
ប្រាក់របស់អ្នកបានត្រឡប់ទៅជា អាចម៍ប្រាក់ទៅហើយ ឯស្រាទំពាំងបាយជូររបស់អ្នក ក៏លាយដោយទឹកដែរ។
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុប នឹងត្រូវបានលើកលែងដោយការនេះឯង ហើយនេះជាផលដែលកើតពី ការដកយកអំពើបាបរបស់គេចេញ គឺព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា បានដូចជាថ្មកំបោរដែលគេកិនកម្ទេច ដើម្បីកុំឲ្យនៅមានបង្គោលសក្ការៈ និងរូបព្រះអាទិត្យទៀតឡើយ។
ក្នុងកាលដែលព្រះអម្ចាស់បានលាងជម្រះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចម្រាញ់សម្អាតឈាមនៃក្រុងយេរូសាឡិមពីកណ្ដាលទីក្រុង ដោយអំណាចនៃសេចក្ដីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស។
ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសម្រង់ទៀត នោះជាឥតអំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ។
គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត គេមិនព្រមស្គាល់យើងឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ?
យើងនឹងញែកពួករឹងចចេសពីអ្នកចេញ ព្រមទាំងពួកអ្នកដែលតែងតែប្រព្រឹត្តរំលង ទាស់នឹងយើងផង យើងនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល៍ យើងនឹងប្រមូលអ្នករាល់គ្នាទៅកណ្ដាលក្រុងយេរូសាឡិម។
ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស៊ីវិឡាត ដាក់ក្នុងឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលយើងនឹងប្រមូលអ្នករាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់យើង គឺយើងនឹងដាក់អ្នករាល់គ្នានៅទីនោះ ហើយរំលាយទៅ។
ប្រាក់ត្រូវរលាយទៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលនោះយ៉ាងនោះដែរ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើង គឺព្រះយេហូវ៉ានេះ យើងបានចាក់សេចក្ដីក្រោធរបស់យើងទៅលើអ្នករាល់គ្នា»។
នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត ជាការដែលអ្នកបានបះបោរ ទាស់នឹងយើងទៀតនោះឡើយ ដ្បិតនៅគ្រានោះ យើងនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក ហើយអ្នកនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។
ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។
ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។