Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​បាន​លាង​ជម្រះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចម្រាញ់​សម្អាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្ដាល​ទី​ក្រុង ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ជាពេលដែល​ព្រះអម្ចាស់​របស់ខ្ញុំ​បាន​លាងសម្អាត​ភាពស្មោកគ្រោក​របស់​កូនស្រី​ស៊ីយ៉ូន ហើយ​ជម្រះ​ថ្លុកឈាម​របស់​យេរូសាឡិម​ពី​កណ្ដាល​ទីក្រុង ដោយ​វិញ្ញាណ​នៃ​ការជំនុំជម្រះ និង​វិញ្ញាណ​ដែល​ឆេះសន្ធោសន្ធៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​នឹង​ផ្លុំ​ខ្យល់​មក​ដូច​ភ្លើង ដើម្បី​វិនិច្ឆ័យ និង​ជម្រះ​អ្នក​ក្រុង​ស៊ីយ៉ូន ឲ្យ​បាន​រួច​ផុត​ពី​អំពើ​សៅហ្មង។ ព្រះអង្គ​ក៏​លាង​ឈាម​ដែល​គេ​បាន​បង្ហូរ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​បាន​លាង​ជំរះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចំរាញ់​សំអាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្តាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​នឹង​ផ្លុំ​ខ្យល់​មក​ដូច​ភ្លើង ដើម្បី​វិនិច្ឆ័យ និង​ជម្រះ​អ្នក​ក្រុង​ស៊ីយ៉ូន ឲ្យ​បាន​រួច​ផុត​ពី​អំពើ​សៅហ្មង។ ទ្រង់​ក៏​លាង​ឈាម​ដែល​គេ​បាន​បង្ហូរ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 4:4
29 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង!


ចូរ​ចេញ​មក មើល​ព្រះបាទ​សាឡូម៉ូន​ចុះ ឱ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ ទ្រង់​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ ក្នុង​ថ្ងៃ​វិវាហ‌មង្គល​របស់​ទ្រង់ គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ រីក‌រាយ​សប្បាយ។


កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


យើង​នឹង​លូក​ដៃ​ទៅ​លើ​អ្នក​ទៀត ហើយ​នឹង​សម្អាត​មន្ទិល​សៅ‌ហ្មង របស់​អ្នក​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កម្ចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​អ្នក​ផង។


មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។


ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។


ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក​ដែល​អង្គុយ​ជំនុំ‌ជម្រះ និង​ជា​ឫទ្ធិ​កម្លាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។


ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្ដា‌ជន ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង‌ប្អូន​ខ្លួន​ទេ


ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន ក្នុង​ចម្បាំង​យ៉ាង​អ៊ឹក‌ធឹក ហើយ​សម្លៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​សម្រាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង។


គេ​សង្កត់​សង្កិន និង​បោក​បព្ឆោាត​ម្ដង​ហើយ​ម្ដង​ទៀត គេ​មិន​ព្រម​ស្គាល់​យើង​ឡើយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទត​សេចក្ដី​វេទនា របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​អ្នក​ទៅ​នៅ​អស់​ទាំង​ស្រុក យើង​នឹង​រំលីង​សេចក្ដី​ស្មោក‌គ្រោក​ចេញ​ពី​អ្នក​ទៅ។


យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។


យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក យើង​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចម្រើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ។


យើង​នឹង​សង​សឹក​ឲ្យ​ឈាម​របស់​គេ គឺ​ឈាម​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ឲ្យ​នៅ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚


វេទនា​ដល់​ទី​ក្រុង​បះ​បោរ ហើយ​ស្មោក‌គ្រោក ជា​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គ្នា!


នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សម្រាប់​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជម្រះ​អំពើ​បាប និង​សេចក្ដី​សៅ‌ហ្មង។


ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។


ដ្បិត​ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


«ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម