តែធ្នូរបស់វានៅតែខ្លាំងពូកែ ដៃរបស់វាមានកម្លាំង ដោយសារព្រះហស្ត នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ដោយសារនាមព្រះអង្គដែលជាគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល
អេសាយ 1:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ ជាព្រះដ៏មានព្រះចេស្ដានៃអ៊ីស្រាអែល៖ “វេទនាហើយ! យើងនឹងធូរខ្លួនពីពួកបច្ចាមិត្តរបស់យើង ហើយសងសឹកពួកសត្រូវរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះជាអម្ចាស់ នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល គឺម្ចាស់ដ៏មានអំណាច របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! |
តែធ្នូរបស់វានៅតែខ្លាំងពូកែ ដៃរបស់វាមានកម្លាំង ដោយសារព្រះហស្ត នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ដោយសារនាមព្រះអង្គដែលជាគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល
ពីដំណើរដែលលោកបានស្បថ ចំពោះព្រះយេហូវ៉ា គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុបថា៖
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
អ្នករាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។
អ្នកនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ អ្នកនឹងដឹងថា យើងនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប។
ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
ដ្បិតនៅក្នុងចិត្តយើងបាននឹកពីថ្ងៃសងសឹក ឯឆ្នាំកំណត់នៃពួកប្រោសលោះរបស់យើង ក៏បានមកដល់ដែរ។
ឯព្រះដ៏ប្រោសលោះគេ ព្រះអង្គមានឥទ្ធិឫទ្ធិ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងកាន់ក្ដីគេ ដើម្បីប្រោសឲ្យផែនដីបានសេចក្ដីសុខ ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្ន។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើមិនត្រូវឲ្យយើងធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬ?
គឺយ៉ាងនោះ ដែលយើងនឹងសម្រាកសេចក្ដីក្រោធយើងចំពោះអ្នក ហើយសេចក្ដីប្រចណ្ឌរបស់យើង នឹងថយចេញពីចំពោះអ្នកទៅ យើងនឹងនៅស្ងៀម ឥតមានកំហឹងទៀត។
យើងនឹងទះដៃដែរ នឹងធ្វើឲ្យសេចក្ដីក្រោធរបស់យើងសម្រាកទៅវិញ គឺយើង ជាព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ»។
មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។
គឺយ៉ាងនោះឯង ដែលសេចក្ដីក្រោធរបស់យើងនឹងបានសម្រេច ហើយយើងនឹងឲ្យសេចក្ដីក្រោធរបស់យើងនៅលើគេ នោះយើងនឹងបានរសាយចិត្ត កាលណាយើងបានសម្រេចសេចក្ដីក្រោធរបស់យើងដល់គេ នោះគេនឹងដឹងថា ជាយើងនេះហើយ គឺព្រះយេហូវ៉ា ជាព្រះដែលប្រច័ណ្ឌ។
យើងនឹងសម្រេចការសងសឹក ដោយកំហឹង និងសេចក្ដីឃោរឃៅ នៅលើអស់ទាំងសាសន៍ដែលមិនព្រមស្តាប់បង្គាប់»។
ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីល្អ ហើយចម្រើនអ្នករាល់គ្នាមានចំនួនច្រើនឡើងយ៉ាងណា នោះព្រះយេហូវ៉ាក៏នឹងសព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវដកចេញពីស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។
ទាំងរង់ចាំតាំងពីពេលនោះ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ ជាកំណល់កល់ព្រះបាទព្រះអង្គ។
ដោយហេតុនោះបានជាគ្រោះកាចរបស់ក្រុងនេះ នឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ សោកសង្រេង និងអំណត់ ហើយវានឹងត្រូវភ្លើងឆេះ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជម្រះក្រុងនេះ ទ្រង់ខ្លាំងពូកែ»។