រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
អេម៉ុស 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះនឹងមកដល់ ដែលយើងនឹងចាត់អំណត់មកលើស្រុកនេះ មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ដែលមិនបានឮព្រះបន្ទូល របស់ព្រះយេហូវ៉ាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ ការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ ការអត់ឃ្លានកើតនៅក្នុងស្រុក តែមិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ បន្ទូលរបស់អុលឡោះតាអាឡា។ |
រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
៙ យើងខ្ញុំមិនឃើញមានទីសម្គាល់ របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំ ដែលដឹងថានៅយូរប៉ុណ្ណាឡើយ។
គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្ដាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះសប្បាយហើយ។
យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
មហន្តរាយកើតមានផ្ទួនៗ ហើយក៏នឹងឮពាក្យចចាម អារាមអាក្រក់ជាបន្តបន្ទាប់ គេស្វែងរកនិមិត្តពីពួកហោរា ប៉ុន្តែ ក្រឹត្យវិន័យនឹងបាត់អស់ ហើយគ្មានការប្រឹក្សាពីចាស់ទុំទៀតដែរ។
ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា ឯងនឹងមិនឃើញនិមិត្តណាទៀត ហើយមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា ដើម្បីមិនឲ្យឯងថ្លែងទំនាយឡើយ ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?»
នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។
កុមារសាំយូអែលធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខលោកអេលី។ នៅគ្រានោះព្រះយេហូវ៉ាកម្រនឹងមានព្រះបន្ទូលណាស់ ឯនិមិត្តក៏មិនសូវមានញឹកញាប់ដែរ។