លោកដុតព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម លោកដុតចោលអស់ទាំងផ្ទះធំៗ។
អេម៉ុស 6:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ ព្រះយេហូវ៉ាចេញរាជបញ្ជា នោះផ្ទះធំនឹងត្រូវបែកបាក់ខ្ទេចខ្ទី ហើយផ្ទះតូចក៏ត្រូវខ្ទេចខ្ទីអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ចេញបញ្ជា នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់ សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល ព្រះយេហូវ៉ាទ្រង់ចេញបង្គាប់វេលាណា នោះផ្ទះធំនឹងត្រូវវាយឲ្យប្រេះឆា ហើយផ្ទះតូចផង ឲ្យត្រូវបែកបាក់។ អាល់គីតាប អុលឡោះតាអាឡាចេញបញ្ជា នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់ សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។ |
លោកដុតព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម លោកដុតចោលអស់ទាំងផ្ទះធំៗ។
ព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗហើរមក ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។
ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែភាពខ្ជិលច្រអូស ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ។
យើងបានបង្គាប់ដល់ពួកបរិសុទ្ធរបស់យើង យើងបានហៅពួកខ្លាំងពូកែរបស់យើង សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង គឺជាពួកអ្នកដែលមានអំណរ ចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
សាម៉ារីនឹងត្រូវរងទ្រាំទោសរបស់ខ្លួន ព្រោះគេបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន គេនឹងដួលស្លាប់ដោយដាវ កូនតូចៗរបស់គេនឹងត្រូវសត្រូវបោកខ្ទេចខ្ចី ហើយស្ដ្រីដែលមានទម្ងន់នឹងត្រូវវះពោះ។
យើងនឹងវាយរំលំទាំងដំណាក់សម្រាប់រដូវរងា ទាំងដំណាក់សម្រាប់រដូវក្តៅ ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយដំណាក់ធំៗនឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដូច្នេះ ដោយព្រោះអ្នករាល់គ្នាជាន់ឈ្លីមនុស្សក្រីក្រ ហើយរឹបអូសយកស្រូវពីគេ អ្នករាល់គ្នាបានសង់ផ្ទះដោយថ្មដាប់ តែមិនបានរស់នៅក្នុងផ្ទះនោះទេ អ្នករាល់គ្នាបានដាំចម្ការទំពាំងបាយជូរជាទីគាប់ចិត្ត តែមិនបានផឹកស្រាទំពាំងបាយជូរពីចម្ការនោះឡើយ។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា (នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ) យើងខ្ពើមអំនួតរបស់យ៉ាកុប ហើយស្អប់ទីមាំមួនរបស់គេ យើងនឹងប្រគល់ទីក្រុង និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
ខ្ញុំឃើញព្រះអម្ចាស់ឈរក្បែរ អាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចអស់អ្នកដែលសល់ យើងនឹងប្រហារដោយដាវ គ្មានអ្នកណាម្នាក់អាចរត់ចេញ គ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។
ដ្បិតមើល៍ យើងនឹងបញ្ជា ហើយរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោម អស់ទាំងសាសន៍ ដូចគេរែងអង្ករនៅក្នុងកញ្ច្រែង តែឥតមានគ្រាប់ណាមួយធ្លាក់ដល់ដីឡើយ។
ព្រះយេហូវ៉ាបានបង្គាប់ឯងថា៖ «ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ យើងនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញ យើងនឹងរៀបចំផ្នូរឯង ដ្បិតឯងគម្រក់ណាស់»។
ដ្បិតយើងនឹងប្រមូលសាសន៍ទាំងអស់មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុង ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង ពួកអ្នកក្រុងពាក់កណ្ដាលនឹងត្រូវនាំទៅជាឈ្លើយ តែបណ្ដាជនដែលនៅសល់ មិនត្រូវដេញចេញពីទីក្រុងទេ។
ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប
គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។