គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
ហេព្រើរ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឥឡូវនេះ ព្រះយេស៊ូវបានទទួលមុខងារមួយដែលប្រសើរជាង ព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាមួយដែលប្រសើរជាង ជាសេចក្ដីសញ្ញាដែលបានតាំងឡើងនៅលើព្រះបន្ទូលសន្យាដែលប្រសើរជាង។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ព្រះអង្គបានទទួលការងារបម្រើដ៏ថ្លៃថ្នូរជាង ដោយព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីដ៏ប្រសើរជាងដែលបានតាំងឡើងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។ Khmer Christian Bible ប៉ុន្ដែឥឡូវនេះព្រះអង្គបានទទួលកិច្ចការប្រសើរជាងនោះ ដូច្នេះព្រះអង្គក៏ជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏ប្រសើរជាងដែរ គឺជាកិច្ចព្រមព្រៀងដែលបានតាំងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះគ្រិស្តបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី*មួយប្រសើរជាង ជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ អាល់គីតាប ឥឡូវនេះ អាល់ម៉ាហ្សៀសបានទទួលមុខងារប្រសើរជាងអ៊ីមុាំទាំងនោះទៅទៀត ព្រោះគាត់ជាស្ពាននៃសម្ពន្ធមេត្រីមួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារបន្ទូលសន្យាដ៏ប្រសើរជាង។ |
គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។
ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស
ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប
មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។
ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។