ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។
ហេព្រើរ 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអស់អ្នកដែលផឹកទឹកដោះ គឺមិនប្រសប់ខាងព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនក្មេង Khmer Christian Bible ដ្បិតអ្នកណាដែលត្រូវការទឹកដោះ អ្នកនោះល្ងង់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិត ពីព្រោះអ្នកនោះនៅជាទារកនៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិត ឡើយ ព្រោះគេនៅជាកូនខ្ចី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ អាល់គីតាប អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតបានឡើយ ព្រោះគេនៅជាកូនខ្ចី។ |
ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។
ដូច្នេះ តើព្រះអង្គនឹងបង្រៀនចំណេះដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះ។
នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ «អ្នកណាមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយនេះទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យរបស់ព្រះបានឡើយ»។
ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ
កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់និយាយដូចកូនក្មេង ធ្លាប់មានគំនិតដូចកូនក្មេង ហើយធ្លាប់ពិចារណាដូចកូនក្មេង លុះពេលខ្ញុំធំពេញវ័យ ខ្ញុំបានលះបង់អ្វីៗដែលជាលក្ខណៈរបស់កូនក្មេងចោល។
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។
រីឯខ្ញុំវិញ បងប្អូនអើយ ខ្ញុំពុំអាចនិយាយទៅកាន់អ្នករាល់គ្នា ដូចមនុស្សខាងវិញ្ញាណបានឡើយ គួរតែនិយាយដូចមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់កូនខ្ចីក្នុងព្រះគ្រីស្ទ។
ដ្បិតបើការបម្រើរដែលនាំឲ្យមានទោស មានសិរីល្អទៅហើយ នោះការបម្រើដែលនាំឲ្យសុចរិត នឹងរឹតតែមានសិរីល្អជាបរិបូរ លើសជាងទៅទៀតមិនខាន!
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
ដ្បិតអ្នកណាដែលជម្រាបសួរមនុស្សបែបនោះ អ្នកនោះក៏មានចំណែកក្នុងការអាក្រក់របស់អ្នកនោះដែរ។