Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 5:13 - Khmer Christian Bible

13 ដ្បិត​អ្នកណា​ដែល​ត្រូវការ​ទឹកដោះ​ អ្នក​នោះ​ល្ងង់​ខាង​ឯ​ព្រះបន្ទូល​នៃ​សេចក្ដី​សុចរិត​ ពីព្រោះ​អ្នក​នោះ​នៅ​ជា​ទារក​នៅ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ដ្បិត​អស់អ្នក​ដែល​ផឹក​ទឹកដោះ គឺ​មិនប្រសប់​ខាង​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​ទេ ពីព្រោះ​អ្នកនោះ​ជា​កូនក្មេង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​អស់​អ្នក​ដែល​រស់នៅ​អាង​លើ​ទឹក​ដោះ អ្នក​នោះ​មិន​ប្រសប់​ខាងឯ​ព្រះ‌បន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ព្រោះ​អ្នក​នោះ​ជា​កូន​តូច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀន‌ប្រដៅ​អំពី​សេចក្ដី​សុចរិត ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀន‌ប្រដៅ​អំពី​សេចក្ដី​សុចរិតបាន​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។

សូមមើលជំពូក ចម្លង




ហេព្រើរ 5:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​ណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូនក្មេង​ នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»​


ជា​អ្នក​ទូន្មាន​មនុស្ស​ល្ងង់​ ហើយ​ជា​គ្រូ​របស់​ក្មេងៗ​ ដោយ​ព្រោះ​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​វិស័យ​ និង​សេចក្ដី​ពិត​នៅ​ក្នុង​គម្ពីរ​វិន័យ។​


កាល​ខ្ញុំ​នៅ​ជា​កូន​ក្មេង​ ខ្ញុំ​និយាយ​ដូចជា​កូន​ក្មេង​ គិត​ដូចជា​កូន​ក្មេង​ ហើយ​យល់​ឃើញ​ដូចជា​កូន​ក្មេង​ ប៉ុន្ដែ​ពេល​ខ្ញុំ​ត្រលប់​ជា​ពេញ​វ័យ​ ខ្ញុំ​ក៏​បញ្ឈប់​អ្វីៗដែល​ជា​លក្ខណៈ​កូន​ក្មេង។​


បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


បងប្អូន​អើយ!​ ខ្ញុំ​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដូចជា​មនុស្ស​ខាង​វិញ្ញាណ​បាន​ទេ​ ប៉ុន្ដែ​ត្រូវ​និយាយ​ដូចជា​មនុស្ស​ខាង​សាច់ឈាម​វិញ​ គឺ​ដូចជា​និយាយ​ទៅ​កាន់​ទារក​នៅ​ក្នុង​ព្រះគ្រិស្ដ​


បើ​មុខងារ​បម្រើ​ការ​ផ្ដន្ទា​ទោស​មាន​សិរី​រុងរឿង​ នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរី​រុងរឿង​កាន់​តែ​ច្រើន​ជាង​ទៅ​ទៀត


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


ដ្បិត​គ្រប់​ទាំង​បទ​គម្ពីរ​ព្រះជាម្ចាស់​បាន​បណ្ដាល​ឲ្យ​សរសេរ​ឡើង​ ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន​ ការ​រំឮក​ឲ្យ​ដឹង​ខ្លួន​ ការ​កែ​តម្រង់​ និង​ការ​អប់រំ​អំពី​សេចក្ដី​សុចរិត​


ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​នឹង​កើត​ ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ដរាប​ដល់​ទទួល​បាន​សេចក្ដី​សង្គ្រោះ


ដ្បិត​អ្នកណា​ដែល​ជម្រាបសួរ​គេ​ អ្នក​នោះ​ក៏​រួម​ចំណែក​ក្នុង​អំពើ​អាក្រក់​របស់​គេ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម