Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ជា​អ្នក​ប្រៀន​ប្រដៅ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​របស់​កូន​ក្មេង ទាំង​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ជា​អ្នកអប់រំ​មនុស្ស​ល្ងង់ ជា​គ្រូបង្រៀន​របស់​កូនក្មេង មាន​បែបផែន​នៃ​ចំណេះដឹង និង​បែបផែន​នៃ​សេចក្ដីពិត​ក្នុង​ក្រឹត្យវិន័យ

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ជា​អ្នក​ទូន្មាន​មនុស្ស​ល្ងង់​ ហើយ​ជា​គ្រូ​របស់​ក្មេងៗ​ ដោយ​ព្រោះ​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​វិស័យ​ និង​សេចក្ដី​ពិត​នៅ​ក្នុង​គម្ពីរ​វិន័យ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ជា​គ្រូ​អប់រំ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​មនុស្ស​តូច‌តាច​ ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​សេចក្ដី​ពិត សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្ដី​ចេះ​ដឹង នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ក្រិត្យ‌វិន័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ជា​តួន​អប់រំ​មនុស្ស​ល្ងង់ ជា​តួន​បង្រៀន​មនុស្ស​តូច‌តាច ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​អុលឡោះ និង​សេចក្ដី​ពិត​សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ហ៊ូកុំ​ទាំង​អស់។

សូមមើលជំពូក ចម្លង




រ៉ូម 2:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ! ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្តី​ទាំង​នេះ​ពី​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ចេះ​ដឹង តែ​បាន​សម្តែង​សេចក្ដី​ទាំង​នោះ​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ។


ហើយ​បើ​អ្នក​ជឿ​ជាក់​ថា ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត


ដូច្នេះ តើ​យើង​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សារ​ជំនឿ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ផ្ទុយ​ទៅ​វិញ យើង​លើក​ស្ទួយ​ក្រឹត្យ‌វិន័យ​ទេ​តើ។


ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​អ្នក​រាល់​គ្នា​ពី​ដើម​ជា​បាវ​បម្រើ​របស់​បាប ទាំង​បាន​ស្តាប់​បង្គាប់​យ៉ាង​អស់​ពី​ចិត្ត តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា


រីឯ​ខ្ញុំ​វិញ បង‌ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​មនុស្ស​ខាង​វិញ្ញាណ​បាន​ឡើយ គួរ​តែ​និយាយ​ដូច​មនុស្ស​ខាង​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​ទៅ​កាន់​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ។


ចូរ​កាន់​តាម​ពាក្យ​ដ៏​ត្រឹម​ត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


គេ​មាន​ឫក‌ពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ បដិសេធមិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​បាន​មក​ពី​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ប្រភេទ​នោះ​ទៅ។


គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។


ដ្បិត​អស់​អ្នក​ដែល​រស់នៅ​អាង​លើ​ទឹក​ដោះ អ្នក​នោះ​មិន​ប្រសប់​ខាងឯ​ព្រះ‌បន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ព្រោះ​អ្នក​នោះ​ជា​កូន​តូច។


បង‌ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ដែល​បង្រៀន​គេ​នឹង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​តឹង​រឹង​ជាង​គេ។


ត្រូវ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​វិញ្ញាណ​វិញ ដូច​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ដល់​ការ​សង្គ្រោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម