ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ការសម្រាកនៃថ្ងៃសប្ប័ទ​នៅតែ​មានទុក​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះ​នៅឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​ នៅ​តែ​មាន​ការ​សម្រាក​ទុក​សម្រាប់​រាស្ដ្រ​របស់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ អុលឡោះ​បាន​តំរូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ដូច​ទ្រង់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ដែរ

សូមមើលជំពូក



ហេព្រើរ 4:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ធំ​នៃ​ប្រជាជន​ទាំង‌ឡាយ​បាន​ជួប​ជុំ​គ្នា រួម​ជាមួយ​ប្រជា‌រាស្ត្រនៃ​ព្រះ របស់​លោក​អ័ប្រា‌ហាំ ដ្បិត​ខែល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ជា​របស់​ព្រះ ព្រះ‌អង្គ​បាន​ថ្កើង​ឡើង​យ៉ាង​ខ្ពង់​ខ្ពស់។


ដូច្នេះ ប្រជា‌ជន​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ។


នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។


អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត គេ​សម្រាក​នៅ​លើ​ដំណេក​របស់​ខ្លួន គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។


នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​មួយ​ភ្លែត ។


ដូច្នេះ យើង​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» ។


ដូច្នេះ កាល​កំពុង​នៅ​មាន​ព្រះ‌បន្ទូល​សន្យា ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ​នៅ​ឡើយ ចូរ​យើង​ភ័យ​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​ម្នាក់ មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់។


ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ នោះ​ក៏​បាន​សម្រាក​ពី​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​សម្រាក​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ដែរ។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើងបាន​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» តែ​ចំពោះ​យើង​វិញ យើង​ជឿ​ថា​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ទោះ​បើ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​បាន​សម្រេច តាំង​ពី​កំណើត​ពិភព‌លោក​មក​ក៏​ដោយ។


ដ្បិត ប្រសិន‌បើ​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​សម្រាក​មែន នោះ​ព្រះ​មិន​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។


ពី​ដើម​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​ទេ តែ​ឥឡូវ​នេះ ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ​វិញ។ ពី​ដើម​មិន​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ​បាន​ទទួល​សេចក្តី​មេត្តា‌ករុណា​ហើយ។


ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ​តទៅ»។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា៖ «មែន​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន ចេះ​តែ​ដេញ​តាម​គេ​ជាប់​ជានិច្ច»។


ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។