ទំនុកតម្កើង 47:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា រួមជាមួយប្រជារាស្ត្រនៃព្រះ របស់លោកអ័ប្រាហាំ ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី ជារបស់ព្រះ ព្រះអង្គបានថ្កើងឡើងយ៉ាងខ្ពង់ខ្ពស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 បណ្ដាអភិជននៃប្រជាជាតិនានាផ្ដុំគ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះនៃអ័ប្រាហាំ។ ដ្បិតខែលនៅលើផែនដីសុទ្ធតែជារបស់ព្រះ ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្លាំង៕ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។ សូមមើលជំពូកអាល់គីតាប9 អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ទ្រង់ ទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។ សូមមើលជំពូក |
ព្រះទ្រង់ក៏មានព្រះបន្ទូលទៅកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ព្រះអង្គបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"។ នេះជាឈ្មោះរបស់យើងនៅអស់កល្បជានិច្ច ហើយសម្រាប់ជាសេចក្ដីរំឭកពីយើង ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។