ហេព្រើរ 11:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។ Khmer Christian Bible អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ អាល់គីតាប បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកគាត់ឥតបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកគាត់គ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ |
«ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែស្នាក់នៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះ សូមចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់អ្នករាល់គ្នាមកខ្ញុំ ដើម្បីឲ្យខ្ញុំបានយកសពប្រពន្ធខ្ញុំ ដែលនៅមុខខ្ញុំនេះទៅបញ្ចុះផង»។
កាលលោកអ័ប្រាហាំបានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់លោកវិញ។
លោកយ៉ាកុបទូលផារ៉ោនថា៖ «ចំនួនឆ្នាំដែលទូលបង្គំបានស្នាក់អាស្រ័យលើផែនដីនេះ បានតែមួយរយសាមសិបឆ្នាំទេ អាយុទូលបង្គំតិចណាស់ ហើយជួបនឹងទុក្ខលំបាកជាច្រើន មិនអាចប្រៀបនឹងចំនួនឆ្នាំ ដែលបុព្វបុរសរបស់ទូលបង្គំបានស្នាក់អាស្រ័យនៅនោះឡើយ»។
បន្ទាប់មក លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍! ពុកនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយកូនរាល់គ្នា ហើយនឹងនាំកូនៗត្រឡប់ទៅឯស្រុករបស់ដូនតាកូនវិញ។
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
កាលលោកយ៉ាកុបបានផ្ដែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅ រួចក៏បានទៅជួបជុំជាមួយញាតិរបស់លោក។
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ!
៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។
នាងបង្កើតបានកូនប្រុសមួយ ដែលលោកម៉ូសេឲ្យឈ្មោះថា «គើសម» ដ្បិតលោកគិតថា «ខ្ញុំជាអ្នកស្នាក់ នៅស្រុកដទៃ»។
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ
ប៉ុន្តែ ហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំនឹងត្រឡប់ទៅស្រុករបស់ខ្ញុំ ទៅជួបជុំញាតិសន្តានរបស់ខ្ញុំវិញ»។
ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានហោរា និងមនុស្សសុចរិតជាច្រើនចង់ឃើញការដែលអ្នករាល់គ្នាឃើញនេះ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ»។
លោកអ័ប្រាហាំ ជាបុព្វបុរសអ្នករាល់គ្នាត្រេកអរ ដោយឃើញខ្ញុំមកដល់ លោកបានឃើញមែន ហើយមានសេចក្តីរីករាយជាខ្លាំង»។
ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។
ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត?
ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ដូច្នេះ យើងមានចិត្តជឿជាក់ជានិច្ច ហើយដឹងថា ដរាបណាយើងជ្រកកោនក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតពីព្រះអម្ចាស់
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ
ដ្បិតមនុស្សដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេកំពុងតែស្វែងរកស្រុកកំណើតមួយ។
ដោយសារជំនឿ នៅពេលព្រះល្បងល លោកអ័ប្រាហាំបានថ្វាយអ៊ីសាក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាននោះ លោកបានថ្វាយកូនតែមួយរបស់លោក
ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីព្ទ ដោយមិនខ្លាចស្តេចខ្ញាល់ឡើយ ដ្បិតលោកសុខចិត្តស៊ូទ្រាំ ហាក់ដូចជាឃើញព្រះ ដែលមនុស្សពុំអាចមើលឃើញ។
អ្នកទាំងអស់នោះ ទោះបើមានគេសរសើរ ដោយព្រោះជំនឿរបស់គេក៏ដោយ តែគេមិនបានទទួលអ្វីៗដែលព្រះបានសន្យានោះទេ
ពេត្រុស ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកបងប្អូន ដែលបែកខ្ញែកគ្នាទៅស្នាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា
ប្រសិនបើអ្នករាល់គ្នាអំពាវនាវរកព្រះ ទុកដូចជាព្រះវរបិតាដែលជំនុំជម្រះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវរស់នៅដោយកោតខ្លាច ក្នុងកាលដែលស្នាក់នៅក្នុងជីវិតនេះចុះ។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ