យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ហេព្រើរ 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ នៅពេលដែលព្រះអង្គយាងមកចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ តែព្រះអង្គបានរៀបចំរូបកាយឲ្យទូលបង្គំវិញ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កាលព្រះគ្រីស្ទយាងចូលមកក្នុងពិភពលោក ព្រះអង្គមានបន្ទូលថា: “ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ គឺព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ទូលបង្គំវិញ។ Khmer Christian Bible ហេតុនេះហើយ នៅពេលព្រះគ្រិស្ដយាងមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយឡើយ ប៉ុន្ដែព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ នៅពេលដែលព្រះគ្រិស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ ទ្រង់មានបន្ទូលថា «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ អាល់គីតាប ហេតុនេះ នៅពេលដែលអាល់ម៉ាហ្សៀសចូលមកក្នុងពិភពលោក គាត់មានប្រសាសន៏ទៅកាន់អុលឡោះថា៖ «ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានធ្វើរូបកាយមួយឲ្យខ្ញុំ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។
ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។
ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។
ឱកូនស្រីដែលរាថយអើយ តើនាងនៅតែដើរសាត់អណ្តែតដល់កាលណាទៀត? ដ្បិតព្រះយេហូវ៉ាបានបង្កើតការមួយថ្មីនៅលើផែនដី គឺស្ត្រីហ៊ុមព័ទ្ធបុរស ។
តើមានប្រយោជន៍អ្វីដែលមានកំញាន មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ មកឲ្យយើងដូច្នេះ? យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ ហើយយញ្ញបូជារបស់អ្នក ក៏មិនគាប់ចិត្តដល់យើងដែរ។
ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។
ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?»
ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។
ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
ម្យ៉ាងទៀត ពេលព្រះប្រទានព្រះរាជបុត្រាមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យទេវតារបស់ព្រះទាំងអស់ថ្វាយបង្គំព្រះរាជបុត្រា» ។
គឺដោយសារព្រះហឫទ័យនោះហើយ ដែលយើងបានញែកជាបរិសុទ្ធ តាមរយៈតង្វាយជារូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ ម្ដងជាសូរេច។
ដូច្នេះ ទូលបង្គំទូលថា មើល៍ ឱព្រះអើយ ទូលបង្គំបានមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ (សេចក្តីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ)» ។
កាលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បាន ក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុត និងតង្វាយលោះបាប» (របស់ទាំងនេះគេថ្វាយតាមក្រឹត្យវិន័យ)
ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស
កាលព្រះអង្គគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យព្រះអង្គរួចពីស្លាប់ ហើយដោយព្រោះព្រះអង្គកោតខ្លាច ព្រះក៏ស្ដាប់ពាក្យព្រះអង្គ។
ដ្បិតសម្តេចសង្ឃទាំងប៉ុន្មាន ត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះ សម្ដេចសង្ឃនេះក៏ត្រូវមានអ្វីនឹងថ្វាយដែរ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ដ្បិតមានអ្នកបោកបញ្ឆោតជាច្រើនបានមកក្នុងលោកនេះហើយ គឺអស់អ្នកដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងសាច់ឈាម។ មនុស្សបែបនេះជាអ្នកបោកបញ្ឆោត និងជាអ្នកទទឹងនឹងព្រះគ្រីស្ទ។