ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។
ហូសេ 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ យើងនឹងប្រមូលផ្ដុំពួកគេភ្លាម ហើយស្តេច និងពួកមេដឹកនាំ នឹងត្រូវរងទុក្ខវេទនាភ្លាមដែរ ដោយព្រោះតែបង់សួយសារអាករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីពួកគេយកជំនូនទៅឲ្យ ប្រជាជាតិនានាក្ដី ក៏ពេលនេះយើងប្រមូលផ្តុំពួកគេ ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា ក្រោមអំណាចព្រះចៅអធិរាជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ គង់តែអញនឹងប្រមូលពួកទាំងនោះមកដែរ ហើយគេនឹងត្រូវអន់ថយទៅ ដោយព្រោះបន្ទុករបស់ស្តេចនៃអស់ទាំងព្រះអម្ចាស់។ អាល់គីតាប ទោះបីពួកគេយកជំនូនទៅឲ្យ ប្រជាជាតិនានាក្តី ក៏ពេលនេះយើងប្រមូលផ្តុំពួកគេ ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា ក្រោមអំណាចស្តេច។ |
ដ្បិតព្រះយេហូវ៉ាទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែលថាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះពួកសាសន៍អ៊ីស្រាអែលដែរ។
សាលម៉ានេស៊ើរជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ា ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង។
តែស្តេចអាសស៊ើរបានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ដូចជារាល់ឆ្នាំទៀត។ ហេតុនោះបានជាស្តេចអាសស៊ើរចាប់ទ្រង់ឃុំទុកក្នុងគុក។
ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្ដាលព្រះហឫទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យនាំគេទៅ គឺពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ ស្តេចទាំងពីរអង្គនោះក៏នាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃ។
គេរៀបចំដំណើរចុះទៅឯស្រុកអេស៊ីព្ទ ឥតមានសួរយោបល់យើងឡើយ គេគិតចម្រើនកម្លាំង ដោយពឹងដល់កម្លាំងផារ៉ោន ហើយជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ
នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា៖ «ចូរស្តាប់រាជឱអង្ការនៃស្តេចដ៏ជាធំ គឺស្តេចអាសស៊ើរចុះ
ហើយគេនិយាយទៅកាន់ហោរាយេរេមាថា៖ «សូមលោកមេត្តាស្តាប់សេចក្ដីដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់លោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់
គេតែងតែឲ្យឈ្នួលដល់ស្រីពេស្យាទាំងប៉ុន្មាន តែអ្នកវិញ អ្នកឲ្យឈ្នួលដល់សហាយអ្នកទាំងអស់ ក៏សូកគេឲ្យមករកអ្នកពីគ្រប់ទិសទីវិញ សម្រាប់ទទួលរួមបវេណី។
នោះមើល៍ យើងនឹងប្រមូលពួកសហាយរបស់អ្នក ដែលអ្នកបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលអ្នកបានស្រឡាញ់ ព្រមទាំងពួកដែលអ្នកបានស្អប់ផង យើងនឹងប្រមូលគេឲ្យមកទាស់នឹងអ្នកនៅគ្រប់ទិស រួចយើងនឹងបើកកេរខ្មាសអ្នកឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់។
ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស៊ីវិឡាត ដាក់ក្នុងឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលយើងនឹងប្រមូលអ្នករាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់យើង គឺយើងនឹងដាក់អ្នករាល់គ្នានៅទីនោះ ហើយរំលាយទៅ។
ឯអូហូឡា នាងក៏ធ្វើជាពេស្យា ក្នុងកាលដែលធ្វើជាប្រពន្ធរបស់យើង វាជាប់ចិត្តនឹងសហាយវា គឺសាសន៍អាសស៊ើរ ជាទាហាន
ដ្បិត ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចម្បាំង ពលសេះ កងទ័ព និងទាហានជាច្រើន ឲ្យទាស់នឹងក្រុងទីរ៉ុស។
បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ
កាលណាយើងពេញចិត្ត យើងនឹងវាយផ្ចាលគេ ហើយសាសន៍ទាំងប៉ុន្មាននឹងមូលគ្នាទាស់នឹងគេ នៅពេលដែលគេទទួលទោស ព្រោះតែអំពើទុច្ចរិតទ្វេដងរបស់គេ។
ព្រះយេហូវ៉ាមានក្ដីក្ដាំនឹងយូដា ក៏នឹងដាក់ទោសយ៉ាកុបតាមអំពើរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង