ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។
ហូសេ 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេចេញទៅ យើងនឹងបោះសំណាញ់របស់យើងគ្របលើគេ យើងនឹងទម្លាក់គេចុះ ដូចសត្វហើរលើអាកាស យើងនឹងវាយផ្ចាលគេ នៅពេលយើងឮថា គេជួបប្រជុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដែលពួកគេរត់ចេញទៅនោះ យើងបោះសំណាញ់របស់យើងលើពួកគេ យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប យើងចាប់ពួកគេ នៅពេលយើងឮថា ពួកគេជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេទៅ នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមក ដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ អាល់គីតាប ពេលដែលពួកគេរត់ចេញទៅនោះ យើងបោះសំណាញ់របស់យើងលើពួកគេ យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប យើងចាប់ពួកគេ នៅពេលយើងឮថា ពួកគេជួបជុំគ្នា។ |
ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។
ព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។
ប៉ុន្តែ យើងបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើងឲ្យមកឯអ្នករាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា "ឱសូមកុំធ្វើការគួរខ្ពើម ដែលយើងស្អប់នេះឡើយ"។
យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។
នៅថ្ងៃដាក់ទោស អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្ដាលកុលសម្ព័ន្ធនានារបស់អ៊ីស្រាអែល យើងប្រកាសប្រាប់ពីដំណឹងដ៏ពិតប្រាកដ។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។