នោះមីកាយ៉ា ទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
ហូសេ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ ដ្បិតគ្មានសេចក្ដីស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ អាល់គីតាប ជនជាតិអ៊ីស្រអែលអើយ ចូរស្ដាប់ បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាកំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់អុលឡោះដែរ។ |
នោះមីកាយ៉ា ទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
មិនត្រូវឲ្យមានព្រះដទៃណា នៅក្នុងចំណោមអ្នកឡើយ ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ នៃសាសន៍ដទៃណាមួយដែរ។
ឱពួកគ្រប់គ្រងលើក្រុងសូដុមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យ របស់ព្រះនៃយើងរាល់គ្នាចុះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្ដាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិតនឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកិយ៍ និងរបស់ទាំងប៉ុន្មាន ដែលកើតចេញពីដីនោះដែរ។
ដ្បិតព្រះយេហូវ៉ាមានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន។
ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម និងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងរបស់ខ្ញុំ និងចម្ការទំពាំងបាយជូរនេះ។
គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។
គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយគ្មានសេចក្ដីយុត្តិធម៌នៅក្នុងដំណើររបស់គេ គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សម្រាប់ខ្លួន អ្នកណាដែលចូលតាមផ្លូវនោះ មិនស្គាល់សេចក្ដីសុខឡើយ។
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះយើងបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យយើងចុះ។
ត្រូវប្រាប់ថា៖ ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក។
ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងតវ៉ានឹងអ្នករាល់គ្នាទៀត ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ
ព្រះសូរសៀងនឹងឮរហូតដល់ចុងបំផុតផែនដី ដ្បិតព្រះយេហូវ៉ាមានការណ៍ទាស់ទទឹង នឹងសាសន៍ទាំងប៉ុន្មាន ព្រះអង្គនឹងកាត់ក្ដីមនុស្សគ្នា ឯពួកមនុស្សអាក្រក់ ព្រះអង្គនឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប៉ុន្តែ ឱសេដេគាជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរទ្រង់ថា អ្នកនឹងមិនស្លាប់ដោយដាវទេ
ពិតប្រាកដជាប្រជារាស្ត្ររបស់យើងល្ងីល្ងើ គេមិនស្គាល់យើងសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះយើងបានចេញវាចា យើងបានគិតសម្រេចការនេះហើយ យើងនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ
នោះខ្ញុំបានថា មនុស្សទាំងនេះ ប្រាកដជាទាល់ក្រ ហើយល្ងីល្ងើទេ គេមិនស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា ឬក្រឹត្យវិន័យរបស់ព្រះនៃគេឡើយ។
ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ។
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ដល់អ្នកធំបំផុតក្នុងពួកគេ សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរាទៅដល់សង្ឃ គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។
អ្នកត្រូវប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ក៏មិនបានទទួលសេចក្ដីប្រៀនប្រដៅ។ សេចក្ដីពិតបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។
ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូល ពីព្រះឧស្ឋរបស់ព្រះអង្គផង ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន ចេះទួញទំនួញ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត ហើយគេមិនស្គាល់យើងទេ។
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ?
ព្រះយេហូវ៉ាមានក្ដីក្ដាំនឹងយូដា ក៏នឹងដាក់ទោសយ៉ាកុបតាមអំពើរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង។
កាលនៅក្នុងផ្ទៃនៅឡើយ យ៉ាកុបបានចាប់កែងជើងរបស់បង លុះមានវ័យពេញកម្លាំងហើយ យ៉ាកុបបានបោកចំបាប់ជាមួយព្រះ។
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា ហើយជាមងដែលលាតនៅលើភ្នំតាបោរ។
អំពើដែលគេប្រព្រឹត្ត មិនបើកឲ្យគេវិលមករកព្រះរបស់គេវិញបានឡើយ ដ្បិតនិស្ស័យពេស្យាចារនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាទេ។
ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុការណ៍បែបនេះដែលកើតមាន ក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬ?
ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា
ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូល របស់ព្រះយេហូវ៉ាឥឡូវនេះចុះ។ លោកប្រាប់ខ្ញុំថា "កុំទាយទាស់នឹងអ៊ីស្រាអែល ហើយកុំប្រកាសពាក្យណាទាស់នឹងពូជពង្សអ៊ីសាក"។
ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ តែខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ព្រះអង្គទេ នោះខ្ញុំនឹងទៅជាអ្នកកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គទៀតផង។
ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។
ចូរភ្ញាក់ដឹងខ្លួន រស់នៅដោយសុចរិត ហើយឈប់ធ្វើបាប ដ្បិតអ្នកខ្លះមិនស្គាល់ព្រះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ"»។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។