រីឯណាបោត ជាអ្នកស្រុកយេសរាល មានចម្ការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី។
ហូសេ 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចស្រុកសាម៉ារីនឹងត្រូវវិនាសបាត់ ប្រៀបដូចជាកម្ទេចអណ្ដែតនៅលើផ្ទៃទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច កម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកក្រុងសាម៉ារី ស្តេចគេបានសូន្យបាត់ដូចជាពពុះនៅលើទឹក អាល់គីតាប អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច កំទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក។ |
រីឯណាបោត ជាអ្នកស្រុកយេសរាល មានចម្ការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី។
ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាបានមកប្រាប់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបពួកអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរគេថា "តើដោយព្រោះតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាអ្នករាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុនដូច្នេះ?"
ពេលនោះ ហូស៊ាជាកូនអេឡា មានគម្រោងក្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទីម្ភៃនៃរាជ្យយ៉ូថាម ជាបុត្រអ័សារា។
តែស្តេចអាសស៊ើរបានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ដូចជារាល់ឆ្នាំទៀត។ ហេតុនោះបានជាស្តេចអាសស៊ើរចាប់ទ្រង់ឃុំទុកក្នុងគុក។
ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។ នៅពេលព្រលឹមស្រាង ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
ឥឡូវនេះ គេនឹងពោលថា៖ «យើងគ្មានស្តេចទេ ដ្បិតយើងមិនបានកោតខ្លាចព្រះយេហូវ៉ា តែបើមានស្តេចវិញ តើស្ដេចអាចជួយអ្វីដល់យើងបាន?»
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
យើងបានឲ្យអ្នកមានស្តេច ទាំងចិត្តយើងខឹង ហើយក៏បានដកស្តេចនោះចេញ ទាំងចិត្តយើងក្រេវក្រោធ។
គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។