ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជូរជានិច្ចឬ? តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជានិច្ចឬ?
ហូសេ 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេប្រាអិមជាគោក្រមុំដែលគេបានបង្ហាត់ ដែលចូលចិត្តបញ្ជាន់ស្រូវ តែយើងបានបំពាក់នឹមលើកដ៏ល្អរបស់គេ យើងនឹងឲ្យម្នាក់ជិះលើអេប្រាអិម ត្រូវឲ្យយូដាភ្ជួរ ហើយត្រូវឲ្យយ៉ាកុបរាស់សម្រាប់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អេប្រាអ៊ីមប្រៀបបាននឹងគោញី ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ យើងទឹមអេប្រាអ៊ីម យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេប្រាអិមជាគោក្រមុំថ្នឹកហើយ ដែលចូលចិត្តបញ្ជាន់ស្រូវ តែអញបានបំពាក់នឹមទៅលើកដ៏ល្អរបស់គេ អញនឹងឲ្យម្នាក់ជិះលើអេប្រាអិម ឯយូដាគេនឹងភ្ជួរ ហើយយ៉ាកុបនឹងរាស់។ អាល់គីតាប អេប្រាអ៊ីមប្រៀបបាននឹងគោញី ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ យើងទឹមអេប្រាអ៊ីម យូដាកំពុងភ្ជួរ ហើយយ៉ាកកូបកំពុងរាស់។ |
ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជូរជានិច្ចឬ? តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជានិច្ចឬ?
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបម្រើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបម្រើពិតមែន យើងក៏បានឲ្យសត្វនៅវាលដល់គេដែរ។
ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង ប៉ុន្តែ មេបំផ្លាញបានចេញពីស្រុកខាងជើងមក ក៏មកដល់ហើយ។
ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង
យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ ដោយចំណងនៃសេចក្ដីស្រឡាញ់ យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។
ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ គេឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង"។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រឡាញ់ប្រពន្ធរបស់អ្នកសាជាថ្មី ទោះបើនាងស្រឡាញ់បុរសម្នាក់ផ្សេងទៀត ហើយចេះតែប្រព្រឹត្តអំពើផិតក្បត់ក៏ដោយ ដូចព្រះយេហូវ៉ាក៏ស្រឡាញ់ ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
ដ្បិតអ៊ីស្រាអែលរឹងចចេសដូចគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាត្រូវឃ្វាលគេ ដូចឃ្វាលកូនចៀម នៅវាលស្មៅដ៏ទូលំទូលាយបានឬ?
ឱអ៊ីស្រាអែលអើយ កុំត្រេកអរ កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ នៅលើអស់ទាំងទីលានបោកស្រូវ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។
ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។