ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌យេហូវ៉ា​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហូសេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់ មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​ផ្តើម​មាន​បន្ទូល ដោយ‌សារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង

សូមមើលជំពូក

អាល់គីតាប

បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង តាម​រយៈ​ហូសេ ចាប់​ផ្តើម​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា!»។

សូមមើលជំពូក



ហូសេ 1:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​ព្រះបាទ​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង


ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។


៙ ដ្បិត​មើល៍ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ក្បត់​ព្រះ‌អង្គ។


ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។


តាំង​ពី​យូរ​មក​ហើយ អ្នក​បាន​បំបាក់​នឹមរបស់ខ្លួន ហើយ​បាន​ផ្តាច់​ចំណង​អ្នក​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បម្រើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​អ្នក​បាន​ផិត​ក្បត់​នឹង​យើង។


ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​ថា អ្នក​មិន​សៅ‌ហ្មង ហើយ​មិន​បាន​គោរព​តាម​អស់​ទាំង​ព្រះ‌បាល​សោះ។ ចូរ​មើល​ស្នាម​ផ្លូវ​ដែល​អ្នក​ដើរ​នៅ​វាល​ច្រក​ភ្នំ ហើយ​យល់​ពី​ការ​ដែល​អ្នក​បាន​ធ្វើ​នោះ​ចុះ អ្នក​ជា​សត្វ​អូដ្ឋ​ក្រមុំ​យ៉ាង​លឿន ហើយ​សាវា។


ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។


ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​យើង​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​នឹក​ពី​យើង ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​យើង​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​របស់​ព្រះ​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ។


នាង​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​នាង តែ​តាម​គេ​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ ពេល​នោះ នាង​នឹង​ពោល​ថា "ខ្ញុំ​នឹង​វិល​ទៅ​រក​ប្តី​ដើម​ខ្ញុំ​វិញ ដ្បិត​នៅ​គ្រា​នោះ ខ្ញុំ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ"។


ព្រះ‌យេហូវ៉ាមាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​សា​ជា​ថ្មី ទោះ​បើ​នាង​ស្រឡាញ់​បុរស​ម្នាក់​ផ្សេង​ទៀត ហើយ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ផិត‌ក្បត់​ក៏​ដោយ ដូច​ព្រះ‌យេហូវ៉ា​ក៏​ស្រឡាញ់ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នំ​ទំពាំង‌បាយ‌ជូរ​ក៏​ដោយ»។


យើង​ស្គាល់​អេប្រាអិម​ហើយ ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​យើង​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រាអិម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ គឺ​អ៊ីស្រា‌អែលសៅ​ហ្មង​ហើយ។


នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណឹងល្អ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «មើល៍ អ្នក​ត្រូវ​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ​បុរស​របស់​អ្នក។ បន្ទាប់​មក ប្រជា‌ជន​នេះ​នឹង​លើក​គ្នា ហើយ​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្ដាល​នោះ។ គេ​នឹង​បោះ‌បង់​ចោល​យើង ហើយ​ផ្តាច់​សេចក្ដី‌សញ្ញា​ដែល​យើង​បាន​តាំង​ជាមួយ​គេ។


គេ​មាន​ភ្នែក​ពេញ​ដោយ​សេចក្តី​ផិត​ក្បត់ ដោយ​ធ្វើ​បាប​មិន​ចេះ​ស្កប់ គេ​ទាក់​ទាញ​ព្រលឹង​ដែល​ទន់​ខ្សោយ។ គេ​មាន​ចិត្ត​ពូកែ​ខាង​លោភ​លន់ ជា​ពួក​កូន​ដែល​ត្រូវ​បណ្ដាសា។


នៅ​លើ​ថ្ងាស​របស់​នាង​មាន​ចា​ឈ្មោះ​អាថ៌‌កំបាំង​មួយ គឺ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្ត្រី​ពេស្យា និង​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ផែនដី»។