អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ហាបាគុក 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជាមួយរំពេច និងពួកមួយភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ? ពេលនោះ ឯងនឹងត្រូវគេរឹបអូសវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់-កអ្នក ព្រមទាំងអង្រួនអ្នក ពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នក ដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជា១រំពេច នឹងពួក១ភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ នោះឯងនឹងត្រូវជារបឹបដល់គេវិញ អាល់គីតាប ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់កអ្នក ព្រមទាំងអង្រួនអ្នក ពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នក ដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។ |
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
អ្នកណាដែលជីករណ្តៅ នឹងត្រូវធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទម្លុះកំផែងគេ សត្វពស់នឹងចឹកខ្លួន។
ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេ នឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែន ចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខ ដល់ពួកអេប្រាអិម។
យើងបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវរកឈ្មោះយើងពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ។
យើងបានហៅឥន្ទ្រីមួយមកពីទិសខាងកើត ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើង ឲ្យមកពីស្រុកឆ្ងាយ យើងបានចេញវាចាហើយ យើងនឹងធ្វើឲ្យការនោះកើតឡើង យើងបានគិតស្រេចហើយ យើងនឹងធ្វើការនោះ។
ដោយហេតុនោះ នឹងមានការអាក្រក់កើតដល់អ្នក ដែលអ្នកនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើអ្នក ដែលអ្នកនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើអ្នកភ្លាម ជាសេចក្ដីដែលអ្នកនឹងមិនដែលបានស្គាល់សោះ។
ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាបានដាស់វិញ្ញាណ របស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចោល ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។
ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះយើងនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរហូត ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមព្រះអង្គជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! យើងនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្ដាលអ្នករាល់គ្នា ដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកអ្នករាល់គ្នា។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។