មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរតម្កើងព្រះអង្គ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប!
សុភាសិត 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរមកបរិភោគអាហាររបស់យើង ហើយផឹកស្រាទំពាំងបាយជូរ ដែលយើងបានលាយហើយ ព្រះគម្ពីរខ្មែរសាកល “មក៍! ហូបនំប៉័ងរបស់ខ្ញុំ ហើយផឹកស្រាទំពាំងបាយជូរដែលខ្ញុំបានលាយចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរមកបរិភោគអាហាររបស់អញ ហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយ អាល់គីតាប ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ |
មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរតម្កើងព្រះអង្គ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប!
៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់ នៅលើផែនដី នឹងបរិភោគ ហើយថ្វាយបង្គំ អស់អ្នកដែលចុះទៅក្នុងធូលី ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។
ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយ។
ឱប្អូន ជាប្រពន្ធអើយ យើងបានចូលមកក្នុងសួនច្បារយើងហើយ យើងបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់យើង យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង យើងបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសម្លាញ់រាល់គ្នាអើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។