ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
សុភាសិត 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងពាក្យនៃមាត់យើង សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ ព្រះគម្ពីរខ្មែរសាកល អស់ទាំងពាក្យពីមាត់របស់ខ្ញុំជាសេចក្ដីសុចរិត ក្នុងពាក្យទាំងនេះ គ្មានអ្វីក្រវិចក្រវៀន ឬវៀចវេរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ អាល់គីតាប អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់
យើងបានស្បថដោយខ្លួនយើង ពាក្យនោះបានចេញពីមាត់យើង ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថពីដំណើរយើង។
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដុម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសម្លៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺយើងនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ។
គេបានប្រព្រឹត្តយ៉ាងខូចអាក្រក់ជាមួយព្រះអង្គ គេមិនមែនជាកូនរបស់ព្រះអង្គទៀតទេ ព្រោះគេបានសៅហ្មង ជាតំណមនុស្សវៀច ហើយក្រវិចក្រវៀន
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។