Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:8 - ព្រះគម្ពីរខ្មែរសាកល

8 អស់ទាំង​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ជា​សេចក្ដីសុចរិត ក្នុង​ពាក្យទាំងនេះ គ្មានអ្វី​ក្រវិចក្រវៀន ឬ​វៀចវេរ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អស់​ទាំង​ពាក្យ​នៃ​មាត់​យើង សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អស់​ទាំង​ពាក្យ​នៃ​មាត់​អញ សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 8:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជា​ព្រះបន្ទូល​បរិសុទ្ធ គឺដូចជា​ប្រាក់​ដែល​ត្រូវបាន​រំលាយ​ក្នុង​ឡ​ដី ហើយ​បន្សុទ្ធ​ប្រាំពីរដង​។


មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។


ផ្លូវ​របស់ពួកគេ​ក្ងិចក្ងក់ ហើយ​គន្លង​របស់ពួកគេ​វៀចវេរ​។


ដ្បិត​ខ្ញុំ​បាន​ឲ្យ​សេចក្ដីអប់រំ​ដ៏ល្អ​ដល់​អ្នក ដូច្នេះ​កុំ​បោះបង់ចោល​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ​។


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


តើ​អ្នកនេះ​ដែល​មក​ពី​អេដំ ដែលស្លៀក​សម្លៀកបំពាក់​ពណ៌ក្រហមជាំ​ពី​បុសរ៉ា ជា​នរណា​? តើ​អ្នកនេះ​ដែល​ពាក់​អាវវែង​ប្រកបដោយសិរីរុងរឿង ហើយ​យាត្រាមក​ក្នុង​ឫទ្ធានុភាព​ដ៏ធំឧត្ដម ជា​នរណា​? “គឺ​យើង​នេះហើយ ដែល​និយាយ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ដែល​ខ្លាំងពូកែ​នឹង​សង្គ្រោះ”។


ពួក​តម្រួត​នោះ​ឆ្លើយថា​៖ “មិនដែល​មាន​អ្នកណា​និយាយ​យ៉ាងនោះ​ដូចគាត់​ឡើយ​!”។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម