ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
សុភាសិត 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្ដាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ព្រះគម្ពីរខ្មែរសាកល ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ អាល់គីតាប ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។ |
ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។
យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ ដំបូន្មាននោះនឹងនិយាយរកឯង។
ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត
ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់យើង បានទទួលរបស់ទាំងប៉ុន្មានដែលមាន ទុកជាមត៌ក ហើយឲ្យយើងបានបំពេញឃ្លាំងរបស់គេ។
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។
គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
មើល៍ យើងបានតាំងដាវីឌទុកជាទីបន្ទាល់ ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ។
ឆ្មាំទ្វារបើកទ្វារឲ្យអ្នកនោះ ហើយចៀមស្តាប់តាមសំឡេងគាត់ដែរ គាត់ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។
ដូច្នេះ អ្នករាល់គ្នាត្រូវឲ្យប្រយ័ត្ន នឹងធ្វើតាម ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់មក មិនត្រូវងាកបែរទៅស្តាំ ឬទៅឆ្វេងឡើយ។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។