ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ
សុភាសិត 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏តម្រង់ទៅឯផ្ទះនាង ព្រះគម្ពីរខ្មែរសាកល គាត់ឆ្លងកាត់តាមផ្លូវតូចនៅក្បែរកែងផ្លូវរបស់ស្ត្រីនោះ ក៏ដើរតាមផ្លូវទៅផ្ទះរបស់នាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង អាល់គីតាប ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ |
ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ
ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។
ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
ហើយសង្គ្រោះអ្នកដទៃ ដោយឆក់គេឲ្យរួចផុតពីភ្លើង ត្រូវមានចិត្តមេត្តាករុណាដល់មនុស្សឯទៀតទាំងភ័យខ្លាច ហើយស្អប់សូម្បីតែអាវដែលស្មោកគ្រោក ដោយសារសាច់ឈាមរបស់គេ។
ថ្ងៃមួយ សាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ គាត់ឃើញស្រីពេស្យាម្នាក់ ហើយក៏ចូលទៅឯនាង។