Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ថ្ងៃ​មួយ សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​ពេស្យា​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ លោក​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លំដាប់​នោះ​សាំសុន​ទៅ​ឯ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​សំផឹង​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ថ្ងៃ​មួយ លោក​សាំ‌សុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ដី​របស់​ពួក​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ទៅ​ខាងក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា ទៅ​ខាងក្រុង​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេ‌បោម រហូត​ដល់​ក្រុង​ឡា‌សា។


កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​តម្រង់​ទៅ​ឯ​ផ្ទះ​នាង


ក្រុង​អាស‌ដូឌ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​កាសា ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។


ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អាស‌កា‌ឡូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ និង​អេក្រុន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំ​វិញ។


សាំសុន​ចុះ​ទៅ​ក្រុង​ធីម‌ណា ហើយ​នៅ​ក្រុង​ធីមណា គាត់​ឃើញ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ស្រី​ក្រមុំ​សាសន៍​ភីលី‌ស្ទីន


មាន​គេ​ប្រាប់​ពួក​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​បាន​មក​ទី​នេះ»។ គេ​ក៏​ព័ទ្ធ​ជុំ​វិញ​ទីកន្លែង​នោះ ហើយ​លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង រហូត​ទាល់​ភ្លឺ។ គេ​នៅ​សម្ងំ​ពេញ​មួយ​យប់ ដោយ​សន្យា​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម