ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
សុភាសិត 6:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដោះខ្លួនចេញ ដូចជាប្រើសដែលខំប្រឹង ឲ្យរួចពីកណ្ដាប់ដៃនាយព្រាន ហើយដូចជាសត្វហើរ ឲ្យរួចពីដៃនៃអ្នកដែលចាប់វា ។ ព្រះគម្ពីរខ្មែរសាកល ចូររំដោះខ្លួនចេញ ដូចឈ្លូសរួចពីដៃអ្នកប្រមាញ់ ដូចសត្វស្លាបរួចពីដៃព្រាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួនឲ្យរួចពីអន្ទាក់របស់ព្រាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។ អាល់គីតាប គឺខំប្រឹងរើបំរះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រាន។ |
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន គឺអន្ទាក់គេបានធ្លុះធ្លាយ ហើយក៏យើងបានរួចផុត។
ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។