ពេលព្រះបាទយេហ៊ូវទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក
សុភាសិត 6:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ ព្រះគម្ពីរខ្មែរសាកល កុំលោភចង់បានសម្រស់របស់នាងក្នុងចិត្តអ្នកឡើយ ហើយក៏កុំឲ្យនាងចាប់អ្នកជាប់ដោយត្របកភ្នែករបស់នាងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ អាល់គីតាប កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ |
ពេលព្រះបាទយេហ៊ូវទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក
ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ ដោយចាប់ចិត្តបាន?
ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តយើងទៅហើយ ឯងបានចាប់យកដួងចិត្តយើងដោយកែវភ្នែក និងដោយសារខ្សែករបស់ឯងតែមួយប៉ុណ្ណោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើង។
ឯអ្នក កាលណាអ្នកត្រូវខូចបង់ហើយ តើអ្នកនឹងធ្វើដូចម្តេច? ទោះបើអ្នកស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ទាំងផាត់រង្វង់ភ្នែកអ្នកដោយថ្នាំក៏ដោយ តែអ្នកខំធ្វើខ្លួនឲ្យល្អមើលនោះជាឥតប្រយោជន៍ទេ។ ពួកសហាយរបស់អ្នក គេស្អប់ខ្ពើមអ្នកហើយ ក៏រកសម្លាប់អ្នកទៀត។
មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយ ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលម្អសម្រាប់ទទួលគេ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
កុំលោភចង់បានប្រពន្ធអ្នកជិតខាងរបស់អ្នក។ កុំចង់បានផ្ទះអ្នកជិតខាងរបស់អ្នក ឬចម្ការ ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គេ ឬគោ លា ឬរបស់អ្វីរបស់អ្នកជិតខាងអ្នកឡើយ"»។