ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 31:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មិនមែន​សម្រាប់​ស្ដេច​ទេ ឱ​លេមូអែល​អើយ​! គឺ​ស្រា​មិនមែន​សម្រាប់​ស្ដេច​សោយ​ទេ ហើយ​គ្រឿងស្រវឹង​ក៏​មិនមែន​សម្រាប់ឲ្យ​មេគ្រប់គ្រង​ចង់បាន​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

សូមមើលជំពូក

អាល់គីតាប

ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។

សូមមើលជំពូក



សុភា‌សិត 31:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស៊ីមរី ជា​មេ‌ទ័ព ដែល​ត្រួត​លើ​រទេះ​ចម្បាំង​ទ្រង់​ពាក់​កណ្ដាល លោក​បាន​ក្បត់ ពេល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា។


បេន-ហាដាដ​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា​ជា‌មួយ​ពួក​ស្តេច​រង ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា៖ «ចូរ​ត្រៀម​ខ្លួន​ប្រយុទ្ធ» គេ​ក៏​តម្រៀប​គ្នា​រៀប​ច្បាំង​វាយ​ទី​ក្រុង។


នៅ​ថ្ងៃ​ទីប្រាំពីរ កាល​ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​សប្បាយ​ដោយ​ស្រា ស្ដេចក៏​បង្គាប់​មហ៊ូ‌ម៉ាន ប៊ីសថា ហា‌បូណា ប៊ីកថា អ័‌បាកថា សេថារ និង​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ ដែល​បម្រើ​នៅ​ចំពោះ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស


ពួក​អ្នក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ តាម​បញ្ជា​របស់​ស្តេច ហើយ​‌គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះនៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។ ពេល​នោះ ស្តេច​គង់​សោយ​ស្រា​ជាមួយ​ហាម៉ាន តែ​ឯ​ទី​ក្រុង​ស៊ូសាន មាន​ការ​ច្រួល​ច្របល់​កើត​ឡើង​ជា​ខ្លាំង។


ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។


អ្នក​នឹង​បាន​ដូច​ជា​មនុស្ស ដែល​ដេក​នៅ​កណ្ដាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង។


មាន​ពរ​ហើយ ឱ​ស្រុក​អើយ កាល​ណា​ស្តេច​ឯង​ជា​ពូជ‌ពង្ស​មាន​ត្រកូល​ខ្ពស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិ‌ភោគ​តាម​ត្រូវ​ពេល​វិញ ដើម្បី​ឲ្យ​តែ​បាន​កម្លាំង មិន​មែន​ឲ្យ​បាន​ស្រវឹង​ទេ


វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន​ប្រសប់ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង


មួយ​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរ ជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ខាង​ខ្លួន ក៏​បង្រួម​ជន​ជាតិ​ទាំង‌ឡាយ​ទុក​សម្រាប់​ខ្លួន​ដែរ»។