Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:4 - ព្រះគម្ពីរខ្មែរសាកល

4 មិនមែន​សម្រាប់​ស្ដេច​ទេ ឱ​លេមូអែល​អើយ​! គឺ​ស្រា​មិនមែន​សម្រាប់​ស្ដេច​សោយ​ទេ ហើយ​គ្រឿងស្រវឹង​ក៏​មិនមែន​សម្រាប់ឲ្យ​មេគ្រប់គ្រង​ចង់បាន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 31:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


អ្នក​នឹង​បាន​ដូចជា​អ្នកដែល​ដេក​នៅកណ្ដាល​សមុទ្រ ឬ​ដូចជា​អ្នកដែល​ដេក​នៅលើ​ចុង​ដងក្ដោង​។


មានពរ​ដល់​អ្នក​ហើយ ស្រុក​អើយ​! នៅពេល​ស្ដេច​របស់អ្នក​ជា​កូន​អភិជន ហើយ​ពួក​មេដឹកនាំ​របស់អ្នក​ហូប​តាម​ពេល​ដើម្បី​មាន​កម្លាំង គឺ​មិនមែន​ដើម្បី​ស្រវឹង​ឡើយ​!


វេទនា​ហើយ​! មនុស្ស​ខ្លាំងពូកែ​ខាង​ផឹក​ស្រា និង​មនុស្ស​អង់អាច​ខាង​លាយ​គ្រឿងស្រវឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម