ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 30:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​បាន​សូម​សេចក្ដី​ពីរ​ប្រការ​ពី​ព្រះ‌អង្គ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​ពីរ​នោះ ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​ទូល​សុំ​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​កុំ​បដិសេធ​ទូលបង្គំ មុនពេល​ទូលបង្គំ​ស្លាប់​ឡើយ​:

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​សូម​សេចក្ដី​២​ប្រការ​ពី​ទ្រង់ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​២​នោះ​ដល់​ទូលបង្គំ មុន​ដែល​ទូលបង្គំ​ស្លាប់​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ទូរអា​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ទ្រង់ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ខ្ញុំ មុន​ពេល​ខ្ញុំ​ស្លាប់។

សូមមើលជំពូក



សុភា‌សិត 30:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យព្រះ​រាជា​បាន​ដូច​បំណង ហើយ​មិន​បាន​ខាន​នឹង​ប្រទានតាម​សំណូម ដែល​ចេញ​ពី​បបូរ​មាត់​ព្រះ​រាជា​ឡើយ។ –បង្អង់


ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។


កុំ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​ព្រះ‌អង្គ​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត​ភរ។


គឺ​សូម​កម្ចាត់​សេចក្ដី​ភូត‌ភរ និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល‌បង្គំ​ដោយ​អាហារ ដែល​ត្រូវ​ការ​ប៉ុណ្ណោះ


មាន​សេចក្តី​តែ​មួយ​ទេ ដែល​សម្រាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​យក​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ»។