Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 30:7 - ព្រះគម្ពីរខ្មែរសាកល

7 ទូលបង្គំ​ទូល​សុំ​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​កុំ​បដិសេធ​ទូលបង្គំ មុនពេល​ទូលបង្គំ​ស្លាប់​ឡើយ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទូល‌បង្គំ​បាន​សូម​សេចក្ដី​ពីរ​ប្រការ​ពី​ព្រះ‌អង្គ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​ពីរ​នោះ ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទូលបង្គំ​បាន​សូម​សេចក្ដី​២​ប្រការ​ពី​ទ្រង់ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​២​នោះ​ដល់​ទូលបង្គំ មុន​ដែល​ទូលបង្គំ​ស្លាប់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ទូរអា​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ទ្រង់ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ខ្ញុំ មុន​ពេល​ខ្ញុំ​ស្លាប់។

សូមមើលជំពូក ចម្លង




សុភា‌សិត 30:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ប្រទាន​ដល់​ព្រះរាជា​តាម​បំណង​ចិត្ត​ព្រះរាជា ហើយ​មិនដែល​បដិសេធ​សំណូម​ពី​បបូរមាត់​របស់​ព្រះរាជា​ឡើយ​។ សេឡា


ខ្ញុំ​បាន​ទូល​សុំ​សេចក្ដី​មួយ​ពី​ព្រះយេហូវ៉ា ជា​សេចក្ដីដែល​ខ្ញុំ​ស្វែងរក គឺ​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ដើម្បី​ផ្ចង់មើល​សោភ័ណភាព​របស់​ព្រះយេហូវ៉ា និង​ដើម្បី​ស្វែងយល់​នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ​។


កុំ​បន្ថែម​អ្វី​ទៅក្នុង​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ ក្រែងលោ​ព្រះអង្គ​ស្ដីបន្ទោស​អ្នក ហើយ​អ្នក​ត្រូវបាន​បញ្ជាក់ថាជាមនុស្សភូតភរ​។


សូម​យក​សេចក្ដីមិនពិត និង​ពាក្យ​ភូតភរ​ចេញឲ្យឆ្ងាយ​ពី​ទូលបង្គំ​ផង​; សូម​កុំ​ប្រទាន​ភាពក្រីក្រ ឬ​ភាពស្ដុកស្ដម្ភ​ដល់​ទូលបង្គំ​ឡើយ គឺ​សូម​ចែក​តែ​អាហារ​ដែលជា​ចំណែក​របស់ទូលបង្គំ ដល់​ទូលបង្គំ​ចុះ​;


ប៉ុន្តែ​មាន​ការ​មួយ​ប៉ុណ្ណោះ​ដែល​ចាំបាច់​។ ម៉ារា​បាន​ជ្រើសរើសយក​ចំណែក​ដ៏ល្អ​នោះ ហើយ​ការនោះ​នឹង​មិន​ត្រូវ​យកចេញ​ពី​នាង​ឡើយ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម