ពួកអ្នករត់សំបុត្រក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ស្តេចគង់សោយស្រាជាមួយហាម៉ាន តែឯទីក្រុងស៊ូសាន មានការច្រួលច្របល់កើតឡើងជាខ្លាំង។
សុភាសិត 29:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង។ ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្តាជនស្រែកថ្ងូរឡើង។ អាល់គីតាប កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។ |
ពួកអ្នករត់សំបុត្រក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ស្តេចគង់សោយស្រាជាមួយហាម៉ាន តែឯទីក្រុងស៊ូសាន មានការច្រួលច្របល់កើតឡើងជាខ្លាំង។
ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។
ដើម្បីកុំឲ្យមានមនុស្សទមិឡល្មើស បានគ្រប់គ្រងឡើង ប្រយោជន៍កុំឲ្យមានអ្នកណា ដាក់អន្ទាក់ដល់ប្រជាជនឡើយ។
គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
មនុស្សអាក្រក់ដែលគ្រប់គ្រងលើ ប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។
មានការអាក្រក់មួយ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសដែលកើតពីអ្នកគ្រប់គ្រងដែរ
គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។
កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានព្រះហឫទ័យរន្ធត់ជាខ្លាំង ហើយពួកអ្នកដែលនៅជាមួយព្រះអង្គក្នុងក្រុងយេរូសាឡិមក៏រន្ធត់ចិត្តដែរ។
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។