កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន។
កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។
កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
តើគេមិនបានជម្រាបដល់លោក ជាម្ចាស់ខ្ញុំទេឬ ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសម្លាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួនមួយរយនាក់នៅក្នុងរអាងភ្នំ ក្នុងមួយពួកៗហាសិបនាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ង និងទឹក
កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។
នៅថ្ងៃទីម្ភៃបី ខែទីប្រាំពីរ ទ្រង់ឲ្យប្រជាជនវិលទៅទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ដល់ព្រះបាទសាឡូម៉ូន និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។
គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។
កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង។
ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគធំពីព្រលឹម
ពេលនោះ ពួកចៅហ្វាយប្រាប់បារូកថា៖ «ចូរអ្នក និងយេរេមាទៅលាក់ខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។
រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាបានលាក់លោកទុក។
ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណា ដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះយើងនឹងអត់ទោសដល់ទីក្រុងនេះ។
បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះជាជាយព្រះពស្ត្ររបស់ព្រះអង្គនៅក្នុងដៃទូលបង្គំ ព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសម្លាប់ទ្រង់ទេ សូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ។