ប៉ុន្ដែ កាលផារ៉ោនឃើញថាបានធូរស្បើយហើយ ស្ដេចក៏តាំងព្រះហឫទ័យរឹងទទឹងទៀត មិនព្រមស្តាប់លោកម៉ូសេ និងលោកអើរ៉ុនឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
សុភាសិត 26:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់គេ ច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកម្អួតវាវិញ ព្រះគម្ពីរខ្មែរសាកល ដូចដែលឆ្កែត្រឡប់ទៅរកកម្អួតរបស់វាវិញយ៉ាងណា មនុស្សល្ងង់ដែលធ្វើតាមសេចក្ដីល្ងង់របស់ខ្លួនម្ដងហើយម្ដងទៀតក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចំកួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ អាល់គីតាប មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។ |
ប៉ុន្ដែ កាលផារ៉ោនឃើញថាបានធូរស្បើយហើយ ស្ដេចក៏តាំងព្រះហឫទ័យរឹងទទឹងទៀត មិនព្រមស្តាប់លោកម៉ូសេ និងលោកអើរ៉ុនឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
អ្នកនឹងពោលថា «គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន តើពេលណាទើបខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
ពលធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ ជាយ៉ាងណា អ្នកដែលជួលមនុស្សខ្លៅអនាថា ឬមនុស្សប្រមឹក ក៏យ៉ាងនោះដែរ។
ទោះបើនឹងបុកមនុស្សល្ងីល្ងើ នៅក្នុងត្បាល់ជាមួយស្រូវក៏ដោយ គង់តែសេចក្ដីចម្កួតរបស់វា មិនព្រមរបកចេញពីវាឡើយ។
នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។
ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។