ប្រសិនបើមនុស្សសុចរិត បានទទួលរង្វាន់នៅផែនដី ចំណង់បើមនុស្សអាក្រក់ និងមនុស្សមានបាប តើនឹងទទួលសំណង លើសជាងអម្បាលម៉ានទៅ!
សុភាសិត 26:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពលធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ ជាយ៉ាងណា អ្នកដែលជួលមនុស្សខ្លៅអនាថា ឬមនុស្សប្រមឹក ក៏យ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលខ្មាន់ធ្នូបាញ់មនុស្សទាំងអស់យ៉ាងណា អ្នកដែលជួលមនុស្សល្ងង់ ឬជួលអ្នកដែលដើរកាត់ក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពលធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ជាយ៉ាងណា អ្នកដែលជួលមនុស្សល្ងីល្ងើ នឹងមនុស្សដែលដើរតាមផ្លូវក៏យ៉ាងនោះដែរ អាល់គីតាប ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។ |
ប្រសិនបើមនុស្សសុចរិត បានទទួលរង្វាន់នៅផែនដី ចំណង់បើមនុស្សអាក្រក់ និងមនុស្សមានបាប តើនឹងទទួលសំណង លើសជាងអម្បាលម៉ានទៅ!
មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់គេ ច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកម្អួតវាវិញ
បន្លាមុតចូលក្នុងដៃរបស់មនុស្សស្រវឹង ជាយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើ ក៏យ៉ាងនោះដែរ