Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​វិញ តាម​អំពើ​របស់​គេ​រៀងៗខ្លួន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ដែល​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការប្រព្រឹត្ដិ​របស់​គេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គឺ​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ផល​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គឺ​អុលឡោះ​នឹង​ប្រទាន​ផល​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។

សូមមើលជំពូក ចម្លង




រ៉ូម 2:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល តាម​ផ្លូវ​របស់​ខ្លួន។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។


ដូច្នេះ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជា‌ជន​ទៅ​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក ទេវតា​របស់​យើង​នឹង​នាំ​មុខ​អ្នក។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​យើង​នឹង​មក​ជំនុំ‌ជម្រះ នោះ​យើង​នឹងដាក់​ទោស​ពួក‌គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត»។


បើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ?


ដ្បិត​ចិត្ត​គេ​គិត​គូរ​តែ​កាល​សង្កត់‌សង្កិន ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្ដី​ប្រទូស‌រ៉ាយ។


ពល​ធ្នូ​ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់ ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ខ្លៅ​អនាថា ឬ​មនុស្ស​ប្រមឹក ក៏​យ៉ាង​នោះ​ដែរ។


យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​នឹង​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សម្រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន។


យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​ស្ទង់​ចិត្ត យើង​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​គេ ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ។


ព្រះ‌អង្គ​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ធ្វើ​ការ​ផ្សេងៗ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​ឃើញ​យើង ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន។


ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ដែរ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។


ដូច្នេះ យើង​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ។


ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


អ្នក​មាន​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។


អ្នក​ដែល​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ។


ដូច្នេះ មិន​ត្រូវ​ជំនុំ​ជម្រះ​មុន​ពេល​កំ​ណត់​ឡើយ ត្រូវ​រង់​ចាំ​ពេល​ព្រះ‌អម្ចាស់​យាង​មក​សិន ដ្បិត​ទ្រង់​នឹង​យក​អ្វីៗ​ដែល​លាក់​កំបាំង​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទីភ្លឺ ហើយ​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ពេល​នោះ គ្រប់​គ្នា​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។


ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្តី​សុចរិត នោះ​គ្មាន​អ្វី​ចម្លែក​ឡើយ។ ចុង​បញ្ចប់​របស់​គេ នឹង​បាន​ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។


ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី។


លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង ហើយ​ក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​ស្ទង់​មើល​ចិត្ត​គំនិត យើង​នឹង​សង​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​បញ្ជី​ក៏​បើក​ឡើង។ បន្ទាប់​មក បញ្ជី​មួយ​ទៀត គឺ​ជា​បញ្ជី​ជីវិត​ក៏​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ‌ជម្រះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់​ត្រា​ទុក​ក្នុង​បញ្ជី​ទាំង​នោះ។


មើល៍! យើង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​ចែក​ឲ្យ​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម