ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។
សុភាសិត 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស ល្វឹងល្វើយជាយ៉ាងណា ដំណឹងល្អដែលមកពីស្រុកឆ្ងាយ ក៏យ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដំណឹងល្អដែលមកពីស្រុកឆ្ងាយ ប្រៀបដូចជាទឹកត្រជាក់ដល់ព្រលឹងដែលអស់កម្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។ អាល់គីតាប ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។ |
ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។
ព្រះបាទដាវីឌនឹកស្រេកទឹក ហើយមានរាជឱង្ការថា៖ «អូ គួរមានអ្នកណាម្នាក់ ដងទឹកអណ្តូងដែលនៅមាត់ទ្វារភូមិបេថ្លេហិមឲ្យយើងផឹក!»។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
មើល៍ យើងនឹងឈរទីនោះនៅមុខអ្នក នៅលើថ្មដាហូរែប អ្នកត្រូវវាយថ្មនោះ ហើយទឹកនឹងហូរចេញមកឲ្យប្រជាជនផឹក»។ លោកម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។
ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។
មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ។
តើហិមៈនៅលើភ្នំល្បាណូន លែងមានពីថ្មនៅស៊ីរានឬ? តើទឹកត្រជាក់ដែលហូរចុះមកពីទីឆ្ងាយ នឹងហួតបាត់ទៅឬ?
មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែល ដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីង»។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃដ៏អស្ចារ្យ ព្រះយេស៊ូវឈរបន្លឺព្រះសូរសៀងឡើងថា៖ «បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមករកខ្ញុំ ហើយផឹកចុះ
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។
ពួកកូនចៅអ៊ីស្រាអែលពេញចិត្តនឹងដំណឹងនេះ ហើយគេសរសើរតម្កើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំងនឹងគេ ដើម្បីបំផ្លាញស្រុកដែលពួកកូនចៅរូបេន និងកូនចៅកាដនៅនោះតទៅទៀត។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។