សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
សុភាសិត 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមនុស្សចំអកមើលងាយត្រូវទោសហើយ នោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង។ កាលណាមនុស្សមានប្រាជ្ញាបានទទួល សេចក្ដីប្រៀនប្រដៅ នោះគេកាន់តែមានចំណេះថែមទៀត។ ព្រះគម្ពីរខ្មែរសាកល នៅពេលដាក់ទោសមនុស្សចំអកឡកឡឺយ មនុស្សខ្វះចំណេះដឹងនឹងមានប្រាជ្ញា នៅពេលបង្រៀនមនុស្សមានប្រាជ្ញា អ្នកនោះនឹងទទួលបានចំណេះដឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។ អាល់គីតាប បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ |
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
អ្នកណាដែលគេចខ្លួនចេញពីអ្នកដទៃ អ្នកនោះគិតតែប្រយោជន៍ខ្លួនឯង អ្នកនោះមានចិត្តទាស់ប្រឆាំង នឹងអស់ទាំងយោបល់ដែលត្រឹមត្រូវ។
ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះ ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់ចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
អ្នកណាប្រដៅតម្រង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ។
ចូរទូន្មាន មនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចម្រើនឡើងដែរ។
កាលប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញឮសម្រែករបស់អ្នកទាំងនោះ គេក៏នាំគ្នារត់ចេញ ដោយពោលថា៖ «ក្រែងដីស្រូបយើងទៅដែរ»។
កាលអាណានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏មានការស្ញែងខ្លាច។
ដូច្នេះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់បែបនេះ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។
នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
នៅវេលានោះ មានរញ្ជួយផែនដីជាខ្លាំង ហើយមួយភាគដប់នៃទីក្រុងនោះត្រូវរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ ក្នុងពេលដែលរញ្ជួយផែនដីនោះ ឯមនុស្សដែលសល់ ក៏មានចិត្តភ័យខ្លាច ហើយលើកតម្កើងដល់ព្រះនៃស្ថានសួគ៌។