សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
សុភាសិត 17:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្រាជ្ញារមែងនៅចំពោះមុខ មនុស្សដែលមានតម្រិះ តែភ្នែកមនុស្សល្ងីល្ងើ មើលទៅឯចុងផែនដីបំផុតវិញ។ ព្រះគម្ពីរខ្មែរសាកល ប្រាជ្ញានៅចំពោះមុខអ្នកដែលមានការយល់ច្បាស់ ប៉ុន្តែភ្នែករបស់មនុស្សល្ងង់សម្លឹងទៅចុងបំផុតនៃផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រាជ្ញា រមែងនៅចំពោះមុខមនុស្សដែលមានដំរិះ តែភ្នែកមនុស្សល្ងីល្ងើមើលទៅឯចុងផែនដីបំផុតវិញ។ អាល់គីតាប ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។ |
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។
ពេលភ្នែករបស់អ្នកសម្លឹងមើលវា វានឹងបាត់ទៅ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។
ភ្នែករបស់មនុស្សមានប្រាជ្ញានៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើ រមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែ យើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា។
ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។
តើមានអ្នកណាដូចអ្នកប្រាជ្ញ? តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីផ្សេងៗ? ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ។
បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ នឹងដឹងថាសេចក្តីបង្រៀននេះមកពីព្រះ ឬមកពីខ្លួនខ្ញុំផ្ទាល់។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។