ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
សុភាសិត 16:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជញ្ជីង និងត្រាជូត្រឹមត្រូវ នោះជារបស់ព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។ ព្រះគម្ពីរខ្មែរសាកល ជញ្ជីង និងត្រាជូត្រឹមត្រូវមកពីព្រះយេហូវ៉ា កូនជញ្ជីងទាំងអស់ក្នុងថង់ជាស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជញ្ជីង ហើយនឹងត្រាជូត្រឹមត្រូវ នោះជារបស់ផងព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរ។ អាល់គីតាប ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ចិត្តរបស់អុលឡោះតាអាឡា ហើយទ្រង់ក៏ពេញចិត្តនឹងការលក់ដូរទៀងត្រង់ដែរ។ |
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
កូនជញ្ជីងឆផ្សេងៗ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយការបំបាត់ភ្នែកជញ្ជីងក៏មិនល្អដែរ។
ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយថ្ងៃសប្ប័ទដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ