ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មាន​ពេល​វេលា នឹង​សេចក្ដី​វិនិច្ឆ័យ សម្រាប់​គ្រប់​ការ​ទាំង​អស់ ព្រោះ​អំពើ​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​យ៉ាង​ធ្ងន់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​មាន​ពេល និង​នីតិវិធី​សម្រាប់​អ្វីៗ​ទាំងអស់ ទោះបីជា​មហន្តរាយ​របស់​មនុស្ស​សង្កត់​លើ​គេ​យ៉ាងធ្ងន់​ក៏ដោយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កម្រិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​ពេល​វេលា នឹង​សេចក្ដី​វិនិច្ឆ័យ សំរាប់​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​សេចក្ដី​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​ជា​ធ្ងន់

សូមមើលជំពូក

អាល់គីតាប

អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កំរិត។

សូមមើលជំពូក



សាស្តា 8:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ សេចក្ដី​ទាំង​នេះ​ព្រះ‌អង្គ​បាន​លាក់​ទុក នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​វិញ ទូល‌បង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ព្រះ‌អង្គ​ទេ។


ដើម្បី​ទាញ​មនុស្ស​ចេញ​ពី​ការ​ដែល​គេ​គិត​ធ្វើ ហើយ​រាំង​រា​គេ​ពី​សេចក្ដី​អំនួត


គេ​ត្រូវ​វាយ​ផ្ចាល ដោយ​ឈឺ​ចាប់​ដេក​នៅ​ដំណេក ហើយ​អស់​ទាំង​ឆ្អឹង​គេ​ក៏​ឈឺ​ដែរ។


ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។


មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ


ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។


យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​នឹង​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សម្រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន។


កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ឡើង​បិទ​ទ្វារ ហើយ​អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្តើម​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា "ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង"។ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា "យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ"។