កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
សាស្តា 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្ដាលឲ្យ មនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។ ព្រះគម្ពីរខ្មែរសាកល ការសង្កត់សង្កិនប្រាកដជាធ្វើឲ្យមនុស្សមានប្រាជ្ញាទៅជាឆ្កួត ហើយសំណូកបង្ខូចចិត្តមនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកប្រាជ្ញប្រើអំណាច សង្កត់សង្កិនអ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។ អាល់គីតាប ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិន អ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។ |
កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
សំណូករាប់ដូចជាត្បូងមានតម្លៃ ដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសម្រេចការបាន។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។
ការទាំងនេះខ្ញុំបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា។
ពួកមេរបស់អ្នកជាពួកអ្នកបះបោរ ហើយជាមិត្តនឹងពួកចោរ។ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយ ក៏មិនដែលមកដល់គេដែរ។
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។
ក្នុងចំណោមសាសន៍ទាំងនោះ អ្នកនឹងរកសេចក្ដីស្រាកស្រាន្តមិនបាន ក៏នឹងគ្មានកន្លែងសម្រាកសម្រាប់បាតជើងរបស់អ្នកដែរ គឺនៅទីនោះ ព្រះយេហូវ៉ានឹងធ្វើឲ្យចិត្តអ្នកញ័ររន្ធត់ ឲ្យភ្នែកអ្នកស្រវាំងទៅ ហើយឲ្យព្រលឹងអ្នកព្រួយលំបាក។
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា និងនៅមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យនេះចុះ ថាតើខ្ញុំបានយកគោរបស់អ្នកណា? តើខ្ញុំបានយកលារបស់អ្នកណា? តើខ្ញុំបានបំភាន់អ្នកណា? តើខ្ញុំបានសង្កត់សង្កិនអ្នកណា? ឬតើខ្ញុំបានទទួលសំណូកពីដៃអ្នកណាដើម្បីបំបិទភ្នែកខ្ញុំ? សូមធ្វើបន្ទាល់ទាស់នឹងខ្ញុំចុះ ខ្ញុំនឹងសងគេវិញ»។
ពេលនោះ ព្រះបាទអ័គីសមានរាជឱង្ការទៅពួកមហាតលិកថា៖ «មើល៍! អ្នករាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកជួបយើង?
តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកម្រៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្ដីយុត្តិធម៌ចេញផង។