ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 7:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​ខ្ញុំ​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​រក​ស្រី​ពិត​តែ​មួយ​ក៏​មិន​បាន​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដែល​ព្រលឹង​របស់ខ្ញុំ​បាន​ស្វែងរក​ម្ដងហើយម្ដងទៀត ប៉ុន្តែ​នៅតែ​រកមិនឃើញ​។ ក្នុងចំណោម​មួយពាន់​នាក់ ខ្ញុំ​បាន​រកឃើញ​មនុស្សប្រុស​ទៀងត្រង់​ម្នាក់ ប៉ុន្តែ​ខ្ញុំ​រកមិនឃើញ​មនុស្សស្រី​ទៀងត្រង់​សោះ ក្នុងចំណោម​អ្នក​ទាំងអស់​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​យើង​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​១​ពាន់​នាក់ យើង​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ យើង​រក​ស្រី​ពិត​តែ​១​ក៏​មិន​បាន​ផង

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។

សូមមើលជំពូក



សាស្តា 7:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​មាន​ទេវតា​មួយ​អង្គ​នៅ​ជា​មួយ​គេ ដើម្បី​ថ្លែង​ការ គឺ​មួយ​ក្នុង​មួយ​ពាន់ សម្រាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ជួយ​ផង! ដ្បិត​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​លោកដែរ។


គ្រូ​ប្រដៅ មាន​ប្រសាសន៍​ថា សេចក្ដី​នោះ ខ្ញុំ​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​ម្ដង​មួយៗ​ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ។


នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។