យ៉ូប 33:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ប្រសិនបើមានទេវតាមួយអង្គនៅជាមួយគេ ដើម្បីថ្លែងការ គឺមួយក្នុងមួយពាន់ សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ ផ្លូវដែលត្រូវប្រព្រឹត្ត សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូប ក្នុងចំណោមទេវតាមួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សំរាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត សូមមើលជំពូកអាល់គីតាប23 ក៏ប៉ុន្តែ ប្រសិនបើមានម៉ាឡាអ៊ីកាត់មួយរូប ក្នុងចំណោមម៉ាឡាអ៊ីកាត់មួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ សូមមើលជំពូក |
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
នៅគ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានឡើងពីគីលកាលទៅបូគីម ហើយពោលថា៖ «យើងបានយកអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុកដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា។ យើងបានប្រាប់ថា "យើងនឹងមិនក្បត់សេចក្ដីសញ្ញារបស់យើងចំពោះអ្នករាល់គ្នាឡើយ ។