ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 21:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក មាន​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម”។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​កូន​ក្រមុំ​ជា​ភរិយា​របស់​កូន​ចៀម»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោង‌ថ្មី ជា​ភរិយា​របស់​កូន​ចៀម

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ​ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ ចុង​ក្រោយ​បង្អស់​បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។

សូមមើលជំពូក



វិវរណៈ 21:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ការ​បើក​សម្តែង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះ‌អង្គ ដើម្បី​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ពី​អស់​ទាំង​ហេតុ‌ការណ៍ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន ទ្រង់​ក៏​បាន​សម្តែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ជួប​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


បន្ទាប់​មក ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​ការ​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ល្បី​អសោច ដែល​អង្គុយ​នៅ​លើ​មហា​សាគរ


ចូរ​យើង​អរ​សប្បាយ ហើយ​រីក​រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ​ចុះ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គលរបស់​កូន​ចៀម​ហើយ ឯ​កូន​ក្រមុំ​របស់​ព្រះ‌អង្គ​ក៏​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ដែរ។


ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង ឃើញ​មាន​ប្រវែង​មួយរយ​សែសិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស ដែល​ទេវតា​ប្រើ។


ពេល​នោះ ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​ពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្តី។


បន្ទាប់​មក ទេវតា​ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ជីវិត ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម


ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។


ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត ហើយ​គួរ​ជឿ ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួក​ហោរា ទ្រង់​បាន​ចាត់​ទេវតា​មក​បង្ហាញ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​ដឹង​ពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។