នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់ចិតសិបឆ្នាំ តាមព្រះជន្មនៃស្តេចមួយអង្គ លុះផុតពីចិតសិបឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចម្រៀងរបស់ស្រីពេស្យា៖
វិវរណៈ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានស្តេចប្រាំពីរអង្គ ប្រាំអង្គបានដួលហើយ មានមួយអង្គនៅសព្វថ្ងៃ ហើយមួយអង្គទៀតមិនទាន់មកដល់ទេ ពេលស្តេចនោះមកដល់ ទ្រង់នៅបានតែមួយភ្លែតប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល ស្ដេចប្រាំអង្គបានដួលរលំហើយ មួយអង្គនៅសព្វថ្ងៃ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ កាលណាមកដល់ ស្ដេចនោះត្រូវតែនៅមួយរយៈ។ Khmer Christian Bible ស្ដេចប្រាំអង្គត្រូវបានផ្ដួលរំលំហើយ មួយអង្គនៅសព្វថ្ងៃនេះ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ ប៉ុន្ដែពេលស្ដេចនោះមកដល់ ស្ដេចនោះត្រូវនៅមួយភ្លែតប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រាំអង្គបានបាត់បង់រាជ្យទៅហើយ មួយអង្គទៀតកំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ស្ដេចនឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ អាល់គីតាប ស្ដេចប្រាំបានធ្លាក់រាជ្យបាត់ទៅហើយ ស្តេចមួយទៀត កំពុងតែគ្រងរាជ្យ ហើយស្តេចមួយទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់គាត់នឹងគ្រងរាជ្យតែមួយភ្លែតប៉ុណ្ណោះ។ |
នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់ចិតសិបឆ្នាំ តាមព្រះជន្មនៃស្តេចមួយអង្គ លុះផុតពីចិតសិបឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចម្រៀងរបស់ស្រីពេស្យា៖
បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងទំនាយម្តងទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសា និងអំពីស្តេចជាច្រើនផង»។
សត្វនោះប្រើអំណាចទាំងអស់របស់សត្វទីមួយ នៅចំពោះសត្វទីមួយ ទាំងធ្វើឲ្យផែនដី និងមនុស្សនៅលើផែនដី ក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានសះជាវិញនោះផង។
ខ្ញុំឃើញក្បាលវាមួយដូចជាមានស្នាមរបួសជិតស្លាប់ តែរបួសជិតស្លាប់នោះបានជាសះឡើងវិញ មនុស្សនៅផែនដីមានការអស្ចារ្យ ហើយក៏ទៅតាមសត្វនោះ។
រីឯសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន គឺជាស្តេចទីប្រាំបី តែក៏នៅក្នុងចំណោមស្តេចទាំងប្រាំពីរនោះដែរ ហើយត្រូវវិនាសបាត់ទៅ។
ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។