Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:10 - Khmer Christian Bible

10 ស្ដេច​ប្រាំ​អង្គ​ត្រូវ​បាន​ផ្ដួល​រំលំ​ហើយ​ មួយ​អង្គ​នៅ​សព្វ​ថ្ងៃ​នេះ​ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​ពេល​ស្ដេច​នោះ​មក​ដល់​ ស្ដេច​នោះត្រូវ​នៅ​មួយ​ភ្លែត​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ស្ដេច​ប្រាំ​អង្គ​បាន​ដួលរលំ​ហើយ មួយ​អង្គ​នៅ​សព្វថ្ងៃ ហើយ​មួយអង្គទៀត​មិនទាន់​មក​ដល់​នៅឡើយទេ​។ កាលណា​មក​ដល់ ស្ដេចនោះ​ត្រូវតែ​នៅ​មួយរយៈ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ក៏​មាន​ស្តេច​ប្រាំពីរ​អង្គ ប្រាំ​អង្គ​បាន​ដួល​ហើយ មាន​មួយ​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ ពេល​ស្តេច​នោះ​មក​ដល់ ទ្រង់​នៅ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ស្ដេច​ប្រាំ​អង្គ​បាន​បាត់‌បង់​រាជ្យ​ទៅ​ហើយ មួយ​អង្គ​ទៀត​កំពុង​តែ​សោយ​រាជ្យ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់ ស្ដេច​នឹង​សោយ​រាជ្យ​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ក៏​មាន​ស្តេច​៧​អង្គ ឯ​៥​អង្គ​បាន​ដួល​ហើយ មាន​១​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​១​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ កាល​ណា​ស្តេច​នោះ​បាន​មក​ហើយ នោះ​នឹង​នៅ​មិន​យូរ​ប៉ុន្មាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្ដេច​ប្រាំ​បាន​ធ្លាក់​រាជ្យ​បាត់​ទៅ​ហើយ ស្តេច​មួយ​ទៀត កំពុង​តែ​គ្រង​រាជ្យ ហើយ​ស្តេច​មួយ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់​គាត់​នឹង​គ្រង​រាជ្យ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 17:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ពួកគេ​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​ម្ដង​ទៀត​អំពី​ជនជាតិ​ អំពី​ប្រទេស​ អំពី​ភាសា​ និង​អំពី​ស្ដេច​ជា​ច្រើន»។​


វា​ប្រើ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​សត្វ​សាហាវ​ទីមួយ​នៅ​ពី​មុខ​សត្វ​សាហាវ​ទីមួយ​ ហើយ​វា​ធ្វើ​ឲ្យ​ផែនដី​ និង​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វ​សាហាវ​ទីមួយ​ដែល​របួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។​


ហើយ​ក្បាល​មួយ​របស់​សត្វ​នោះ​ ហាក់​ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់​ ប៉ុន្ដែ​របួស​ជិត​ស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញ​ ដូច្នេះ​ផែនដី​ទាំងមូល​ក៏​ស្ញប់ស្ញែង​ ហើយ​ដើរ​តាម​វា។​


រីឯ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​នោះ​ វា​ជា​ស្ដេច​ទីប្រាំបី​ ហើយ​វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​ រួច​វា​ក៏​វិនាស​បាត់​ទៅ។​


រី​ឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ​ និង​សត្វ​សាហាវ​នោះ​ ពួកគេ​នឹង​ស្អប់​ស្រ្ដី​ពេស្យា​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច​ និង​នៅ​អាក្រាត​ ពួកគេ​នឹង​ស៊ី​សាច់​នាង​ ហើយ​ដុត​នាង​ដោយ​ភ្លើង​ទៀត​ផង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម